Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ ១៩ បើទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី​

spot_img

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ ១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ បើទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី​។

​លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោកនាយក​សាខា លោក​អភិបាលរង​ស្រុក​រមាសហែក និង​លោកស្រី​មេឃុំ​អណ្ដូង​ពោធិ៍​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់ជូន​ជន​ងាយ​រងគ្រោះ (​ចាស់ជរា ៨​គ្រួសារ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១២​គ្រួសារ​) សរុប ២០​គ្រួសារ ក្នុង​ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាសហែក ។

​មានប្រសាសន៍​នាឱកាស​នោះ លោក ម៉ែន វិបុល បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ ជាពិសេស​ក្នុងពេលដែល​ពិភពលោក កំពុង​ព្រួយបារម្ភ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩ បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ ។

​លោក​ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​បញ្ជាក់ដែរថា អំណោយ​មនុស្សធម៌​ទាំងអស់នេះ គ្រាន់តែ​អាចជួយ​សម្រួល​ការខ្វះខាត របស់​បងប្អូន​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ ហើយ​រដូវវស្សា​បាន​ឈានចូល​មកដល់​ហើយ ត្រូវ​រួសរាន់​ត្រៀមលក្ខណៈ​បង្កបង្កើនផល ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ។ លោក​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូ​វីដ ១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេល​នេះឡើយ បើទោះបី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​កុំ​ឲ្យ​មាន​ឆ្លង​មេរោគ​កូ​វីដ​១៩​នេះ​ឲ្យ​សោះ ។

​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស នៅពេល​ក្អក ឬ​កណ្តាស នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា ។ ម្យ៉ាងវិញទៀត​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ សំខាន់​កាត់បន្ថយ​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការ​អប់រំ​កូនចៅ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ខិតខំ​ប្រកបមុខរបរ​បង្កបង្កើន​ផល​បន្ថែម ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ៕ ដោយ​៖​វ៉ៃ​កូ​


spot_img
×