Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ វង្ស ណ​យ បាន​ចេញមុខ​បកស្រាយ ក្រោយ​រង​ការរិះគន់​ជុំវិញ​លោក​ប្រកាស​លាឈប់​ពី​ប្រដាល់ ដោយ​លើកឡើង​វ៉ៃ​យូរ​ល្បី​តែ​ឈ្មោះ គ្មាន​សល់​អ្វី​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត​ប្រកា​ដ​ណាស់​ជា​បាន​ជ្រាប​រួចហើយ កាលពី​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ លោក វង្ស ណ​យ បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដោយ​ប្រកាសថា រូបលោក​បាន​លាឈប់​ពី​កីឡាប្រដាល់​ហើយ ព្រោះ​វ៉ៃ​យូរហើយ ល្បី​តែ​ឈ្មោះ ប៉ុន្តែ​គ្មាន​សល់​អ្វី​ជា​ដុំកំភួន​សោះ ហើយ​ពេលនេះ លោក​លែងមាន​កម្លាំង​បន្ត​នៅលើ​សង្វៀន​ទៀតហើយ ទើប​សម្រេច​ចិ​ត្ដ​លាប់​ឈប់​តែម្ដង​។​

​ជុំវិញ​ការប្រកាស​លាឈប់ ជាមួយ​ការលើកឡើង​បែបនេះ ក៏​ឃើញ​មាន​មនុស្ស​មួយចំនួន​បាន​រិះគន់ ដោយ​ប្រៀបធៀប​ថា អ្នកខ្លះ​គេ​សល់​លុយ​ទិញ​ដី ទិញ​ឡាន មានផ្ទះ​នៅ​ល្អ ចុះ​ចំណែក​រូបលោក​វិញ​ល្បីឈ្មោះ​ដូច​គេ​ដែរ ហេតុអ្វី​បានជា​មិន​សល់​?

​ក្រោយពី​បានឃើញ​មនុស្ស​មួយចំនួន​នៅតែ​បន្ត​រិះគន់​វាយប្រហារ នៅ​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ឆ្លៀត​យក​ងៀត​ក្របី ទៅ​ឲ្យ​លោក​ផែង វណ្ណៈ ចំនួន ៣ គីឡូ អតីត​កីឡាករ​កែង​មច្ចុរាជ លោក វង់ ណ​យ បាន​ចេញមុខ​បកស្រាយ​ផ្ទាល់​តាមរយៈ​វីដេអូ​ថា​៖ ទី​១-​ទាក់ទង​រឿង​គ្មាន​បាន​សល់​អ្វី​ជា​ដុំកំភួន លោក​បាន​និយាយថា កាលពី​លោក​កំពុង​ល្បី គឺ​តម្លៃ​ខ្លួន​នៅពេល​នោះបាន​ទាប ពុំបាន​ច្រើន​ដូច​សម័យនេះ​ទេ​។ ទី​២. លោក​ថា ស្របពេល​តម្លៃ​ខ្លួន​បាន​ខ្ពស់ ខណៈ​រូបលោក​មាន​វ័យ​កាន់តែ​ចាស់ នៅពេល​វ៉ៃ​ចាញ់​តែង​ទទួលរង​នូវ​ការប្រមាថ មើលងាយ​ជាច្រើន (​ឈ្នះ​គេ​សរសើរ​ចាញ់​គេ​ជេរ​) ហេតុនេះ លោក​បានសម្រេច​ចិត្ត​លា​លប់​ពី​ប្រដាល់ គឺ​ដោយសារ​វ័យ​កាន់តែ​ចាស់ ហើយ​មិន​ចង់​ឈឺក្បាល​នឹង​ការរិះគន់​ទាំងឡាយ​ស្តាប់​មិន​ចូល​។​

​សរុប​ជារួម​មក លោក​បានសម្រេច​ចិត្ត​លាឈប់​ព្រោះតែ​ហេតុផល​ខាងលើនេះ គឺ​ដើម្បី​ទុក​ឱកាស​ចុងក្រោយ​បាន​ចិញ្ចឹម​ប្រពន្ធ​កូន ដោយ​ងាក​មក​ចាប់​មុខរបរ​លក់​ងៀត​ក្របី លក់ក​ន្ទា​យ​អប់ និង​ត្រសក់ចាវ​តិចតួច​ដែលមាន​ទីតាំង​ស្ថិតនៅ​ម្ដុំ​ចោមចៅ​។​

​តាមរយៈ​នេះ​ផងដែរ លោក​ក៏​សូម​ចិត្ត​បងប្អូន ប្រសិន​អាណិត​ស្រឡាញ់​ដល់​រូបលោក សូមជួយ​ទិញ​លោក​ផង ដែល​បងប្អូន​អាច​ឆាត​មក​ផ្ទាល់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កឡាយ​លក់​ផ្ទាល់​របស់លោក «​វង្ស ណ​យ Online» ឬ អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​ចំនួន​៣៖ ប្រព័ន្ធ Smart 098 80 22 25 / Cellcard 085 22 11 01 / Metfone 071 79 35 333៕ ដោយ​៖ លឹម ហុង​

spot_img
×