Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជា​សន្តិសុខ​ម្នាក់​ខ្យល់គរ​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​

spot_img

​ភ្នំពេញ​÷​ស្ត្រី ជា​សន្តិសុខ​ម្នាក់​បាន​ដេក​ខ្យល់គរ​ស្លាប់​នៅ​ក្នង​បន្ទប់​ជួល​មួយកន្លែង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ស្នាក់​នៅជាប់​បន្ទប់​ជាមួយគ្នា​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ថ្ងៃ​អង្គារ​ទី ១៤ ខែកក្កដា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​ខាងលើ​មានឈ្មោះ សឿ សុខ​ឡុង អាយុ ៤០ ឆ្នាំ​ជាង មានកូន​ស្រី​២ នាក់ សព​ថ្ងៃ​គាត់​ជា​ស្ត្រី​មេម៉ាយ មាន​ស្រុកកំណើត​នៅ ភូមិ​សង្គម​មានជ័យ​ថ្មី ឃុំ មេ​មុត ស្រុក​មេមត់​​ខេត្ត​ត្បូងឃ្មុំ មុខរបរ ជា​សន្តិសុខ យាម​នៅក្នុង​រោងចក្រ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​​ឲ្យ​ដឹងថា​រាល់ថ្ងៃ​គាត់​បានឃើញ​បងស្រី​ចុះទៅ​បម្រើការ​ងា​ជា​សន្តិសុខ នៅ​រោងចក្រ ជា​រៀង​​រាល់ថ្ងៃ ស្រាប់តែ​ថ្ងៃ​នឹង​នាំគ្នា​ឆ្ងល់​អត់​ឃើញ​គាត់​ចុះទៅ​ធ្វើការ ហើយ​ភ្លាម​នោះដែរ​គាត់​បាននាំគ្នា​ទៅ គោះទ្វារ​បន្ទប់​ឃើញថា​បន្ទប់​អត់​ចាក់​គន្លឹះ​ក្នុង​ទេ គាត់​រុញ​ទ្វារ​ទៅ​ឃើញ​បងស្រី​ដេក ស្លាប់​បាត់ទៅហើយ ។​

​ស្រាប់តែ​ភ្លាមៗ​នោះដែរ​គាត់​បាន​ទំនាក់ទំនង​ទៅ​កូនស្រី​របស់គាត់​ហើយ​បានផ្តល់​ដំណឹង​ជូនទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យ​ករណី​កើតហេតុ​ខាងលើ​ផងដែ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ ពិនិត្យ​កោសល្យវិច័យ ឃើញថា​គាត់​ស្លាប់​ដោយសារ​ខ្យល់គរ​៕ ​ដោយ​៖​សា មេ​ត​

spot_img
×