Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​បួង​ជ្រុល​បុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​÷​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​ក្រោយពី​បើក​ទៅបុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​គួ​ឲ្យ​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​២ និង ០០ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ពុធ​ទី​១៥ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង​ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​អង្គុយ​ហូប​ស្រា​ក្រឡុក​ជាមួយ​មិត្តភក្តិ ស្រាប់តែ​ភ្លាម​នោះដែរ​គាត់​ឃើញ​រថយន្ត​ប្រភេទ​កុងតឺន័រ​មួយគ្រឿង​ដែល​ពាក់​ផ្លា ក​លេខ​ភ្នំពេញ 3C -2367 ធ្វើដំណើរ​ក្នុងទិសដៅ​ពីរ លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ជិត​មកដល់​ចំណុចកើតហេតុ​ផ្លូវ​កោង​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​លូ រួច​បាន​រុល​ទៅបុក​ផ្ទះ ២​កន្លែង និង​ទៅបុក​កន្លែង​លក់​ស្រា​ក្រឡុក បណ្តាល​ឲ្យ​រថយន្ត​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​។​

​ពេល​កើតហេតុ​ភ្លាម​នោះដែរ​តៃកុង​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​ទៅ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​មិន​បង្ក​ឲ្យ​ប៉ះពាល់​និង​រងរបួស​ទៅលើ​ប្រជាពលរដ្ឋ ណាមួយ​ទេ​គឺ រង​ការខូចខាត​តែ​រថយន្ត និង​ផ្ទះ ២​កន្លែង លូ និង​កន្លែង​លក់​ស្រា​ក្រឡុក​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​វាស់វែង​រួច​យក​រថយន្តស្ទូច​ដើម្បី​ស្ទូច​យក​រថយន្ត​ប្រភេទ​កុងតឺន័រ​មួយគ្រឿង ដើម្បី​រក្សាទុក​រង់ចាំ​ដោះស្រាយ​ជាមួយនិង​ម្ចាស់ផ្ទះ​នៅពេល​ក្រោយ​ផងដែរ​៕​ ដោយ​៖ សា មេ​ត​

spot_img
×