Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ត្រា​មួយគ្រឿង​ជិះ​រេ​ចង្កូត​ទៅបុក​បង្គោល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​បាក់ ការ​ឡេ​ផ្ទៃ​ខាងមុខ​ទាំងស្រុង​

spot_img

​ភ្នំពេញ​÷​រថយន្ត​ប្រភេទ​ធុន​ត្រា​មួយគ្រឿង​បើក​បួង​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រង​ការខូចខាត​បាក់​កាឡេ​កង់​ខាងមុខ​ទាំងស្រុង​ធ្វើដំណើរ​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ២ និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ពុធ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កា​រត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ប្រភេទ​ធុន​ត្រា​មួយគ្រឿង​ពណ៌​ខ្មៅ​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2M-4571 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ស្រាប់តែ​មក​ជិត​ចំណុចកើតហេតុ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ផ្ទះ​បណ្តាល​ឲ្យ​រង​ការខូចខាត​បង្គោល​បន្តិច​ប​ន្ទួ​ច រីឯ​រថយន្ត​វិញ​រង​ការបាក់​កាឡេ​កង់​ខាងមុខ ទាំងស្រុង​។ ក្នុង​ហេតុការណ៍​ខាងលើ​មិន​បង្ក​របួសស្នាម​ទេ គឺ​រង​ខូចខាត​តែ​រថយន្ត​ធ្ងន់ធ្ងរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​រួច​ទៅ​សួរ​ខាង​ម្ចាស់ផ្ទះ និង​ម្ចាស់​រថយន្ត​បន្ថែម គឺ​ម្ចាស់​រថយន្ត​ចេញថ្លៃ​ចំណាយ​ក្នុងការ​ជួសជុល​ដើម្បី​បញ្ចប់រឿង ហើយ​សមត្ថកិច្ច​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ម្ចាស់​វិញ​ដើម្បី​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ដោយ​៖​សា មេ​ត​

spot_img
×