Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! អាជ្ញាធរ​ថៃ​ចាប់ផ្តើម​ដើរ​រាយ​បន្លា​លួស​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ការពារ​មិន​ឲ្យ​ពលករ​ខ្មែរ លួច​ឆ្លងដែន​ចូល​ប្រទេស​ខ្លួន​ទៀត​

spot_img

​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ថៃ​បាន​ចាត់វិធានការ​ក្តៅ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​រាយ​បន្លា​លួស​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​របស់ខ្លួន ដើម្បី​ប្រឆាំង​ទប់ស្កាត់​ការរត់ពន្ធ​ជន​ចំណាកស្រុក​បរទេស​ខុសច្បាប់ ដែល​បាននិងកំពុង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បន្ទាប់ពី​វិធានការ​បន្ធូរបន្ថយ​ការត្រួតពិនិត្យ​ការរីក​រាលដាល​នៃ Covid-19 ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជា​ទៅ​បញ្ជាការ​ប្រតិបត្តិការ​ស​ន្តិ​សុខ​ផ្ទៃក្នុង (ISOC), នាយកដ្ឋាន​រដ្ឋបាល​យោធា​ប៉ូលិស និង​ក្រសួង​ការងារ ត្រូវតែ​ធ្វើការ​រួមគ្នា​យ៉ាងសកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ឃ្លាំមើល​ស្ទាក់ចាប់​ការបង្ក្រាប​ការរត់ពន្ធ​ជន​ចំណាកស្រុក​ខុសច្បាប់​នៅ​តំបន់​ព្រំដែន និង​តំបន់​ខាងក្នុង ដោយ​ត្រួតពិនិត្យ​ពលករ​បរទេស​នៅ​កន្លែងធ្វើការ ស្រប​ពេលដែល​តម្រូវកា​រ​កម្លាំង​ពលកម្ម​មាន​ច្រើន ហើយ​ស្ថិតិ​ក៏​បង្ហាញ​ពី​ការចាប់ខ្លួន​ជន​ចំណាកស្រុក​ខុសច្បាប់​ថែមទៀត បន្ទាប់ពី​វិធានការ​បន្ធូរបន្ថយ​ដើម្បី​ត្រួតពិនិត្យ​ការរីក​រាលដាល​នៃ covid-19 ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit ក៏បាន​ស្នើ​ដល់​កងកម្លាំង​ការពារ​ព្រំដែន​ទាំង​ដីគោគ និង​សមុទ្រ ចូលរួម​គាំទ្រ​បេសកកម្ម​នេះ ដើម្បី​បញ្ឈប់​ពលករ​បរទេស​នៅតាម​ព្រំដែន តាមរយៈ​ការ​ល្បាត​ឲ្យ​បាន​ញឹកញាប់​ទៅលើ​តំបន់​ឆ្លងកាត់​ច្រករបៀង និង​ក៏​ដូច​សម្របសម្រួល​ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​នៃ​ប្រទេសជិតខាង​ជាពិសេស​មី​យ៉ាន់​ម៉ា និង​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​បន្ថែមទៀត​។​

​សម្រាប់​ច្រក​ឆ្លងកាត់​ធម្មជាតិ និង​តំបន់​ខាងក្នុង លោក​ក៏បាន​ស្នើ​ដល់​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន និង​អនុវត្ត​ច្បាប់ ឲ្យ​ស្របទៅនឹង​តម្រូវការ​ឆ្លងដែន​។ ហើយ​ទន្ទឹម​នោះ​ផងដែរ ត្រូវ​ត្រួតពិនិត្យ​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ក៏​ដូច​បើក​ប្រតិបត្តិការ​ជា​បន្តបន្ទាប់ ដើម្បី​ចាប់ខ្លួន​បណ្តាញ (​មេខ្យល់​) នៃ​ការរត់ពន្ធ​ពលករ​ចំណាកស្រុក​ខុសច្បាប់ នៅតាម​តំបន់​នានា នៅ​គ្រប់​តំបន់​ជា​បន្តបន្ទាប់ ដោយ​តាមដាន​រក​ឲ្យ​ឃើញ​សាវតារ​និង​ទិសដៅ​និយោជក​ដែល​ទទួលយក​កម្មករ​ខុសច្បាប់​មក​ធ្វើការ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ innnews/ naewna)


spot_img
×