Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មវិធី VIET SOLUTIONS -​ឱកាស​សម្រាប់​អាជីវកម្ម​បែប​ថ្មី ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

spot_img

​ភ្នំពេញ​៖ ឱកាស​ក្លាយជា​ដៃគូ​ជាមួយ ក្រុមហ៊ុន Viettel Group ជាមួយនឹង​ការបែងចែក​ប្រាក់ចំណេញ​រហូតដល់ ៧៥ ភាគរយ​។ ឱកាស​នេះ​ផ្តល់ជូន​ម្ចាស់​ជ័យលាភី​ចំនួន ៣​រូប ដើម្បី​ចូលរួម​ពានរង្វាន់ Cup C1 Start-up នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​រង្វាន់​ជា​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​អាមេរិក ឬ ចូលរួម​ក្នុង​សន្និបាត​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ​នៅ​បា​សេ​ឡូ​ណា​។​

​កម្មវិធី Viet Solutions 2020 កំពុង​ស្វែងរក​ផលិតផល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បែប​នវានុវត្តន៍ ឬ​ដំណោះស្រាយ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​និង​អាចធ្វើ​សមាហរណកម្ម​ទៅក្នុង​ឧស្សាហកម្ម​សង្គម​។ ការប្រឡងប្រជែង​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន និង​គមនាគមន៍​រប​ស់​វៀតណាម និង​ក្រុមហ៊ុន​វៀត Viettel ដែលជា​ក្រុមហ៊ុន​ឯកជន​។​

​ជាមួយនឹង​គំនិត​ទស្សន​វិទ្យា​ទៅលើ​សញ្ញា​បូក “+” ដូចដែល​បានឃើញ​នៅក្នុង​ឡូហ្គោ កម្មវិធី Viet Solutions មាន​គោលបំណង​បញ្ជៀប​និង​ជះឥទ្ធិពល​ពេញលេញ​នូវ​សញ្ញា (+) ដោយ​អត្ថន័យ​របស់​វា​បង្ហាញ​ការចូលរួម​របស់​សហ​គម​ន៍​ជា​ធ្លុង​មួយ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នៅក្នុង​ប្រទេស​នា​នា​។ ការបង្កើត​សង្គម​បែប​ឌីជីថល​សម្រាប់​អនាគត​ដ៏​ល្អប្រសើរ​មួយ​។ ជាពិសេស Viettel អ្នក​ឈានមុខ​គេ​ក្នុង​ការបង្កើត​សង្គម​បែប​ឌីជីថល​” និង​ផ្តល់​បរិយាកាស​និង​ថ្នាល​ដែល​អនុញ្ញាតឱ្យ​ផលិតផល​និង​ដំណោះស្រាយ​ឲ្យ​មានការ​អភិវឌ្ឍ​។​
​ការប្រឡងប្រជែង​នេះ គឺ​បើក​គ្រប់​បេក្ខជន​ទាំងអស់ មិន ថា​ជា​ក្រុម អង្គការ ឬ ក្រុមហ៊ុន​មកពី​ប្រទេស​ណាមួយ​នោះទេ​។ បេក្ខជន​មិន​ត្រឹមតែ​មានឱកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ដែលមាន​សក្តានុពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​អាច​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ដោយ​អ្នកជំនាញ ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ fintech ដើម្បី​និយាយ​ពី​ការប្តេជ្ញាចិត្ត​សម្រាប់​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​។​

​លោក Le Dang Dzung អគ្គនាយក​នៃ​ក្រុមហ៊ុន Viettel Group បាន​ថ្លែងថា​៖«Viettel ប្តេជ្ញា​ចាប់​ដៃគូ​ជាមួយ​អ្នក​គ្រប់គ្នា ដែល​ផលិតផល​របស់គេ ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការប្រកួតប្រជែង​នេះ​។ ភាពជា​ដៃគូ​នឹងត្រូវ​បាន​
​លើកកម្ពស់ ដោយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Viettel ដែលមាន​ប្រតិ​ប​តិ្ត​ការ​នៅក្នុង​ប្រទេស​ចំនួន ១១ ដែលមាន​ប្រជាជន​ជិត ៣៣០ លាន​នាក់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ទូលំទូលាយ​។ Viettel ក៏​ផ្តល់​ការគាំទ្រ​ក្នុងការ​កែលម្អ​ផលិតផល​តាម​ស្តង់ដារ​អន្តរជាតិ​។ លើសពីនេះ​ទៀត​ម្ចាស់​ជ័យលាភី​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​
​សន្និបាត​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ​នៅ​បា​សេ​ឡូ​ណា ដើម្បី​ទទួលបាន​ចំណេះដឹង​បន្ថែម ពី​សាជីវកម្ម​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅលើ​ពិភពលោក​»​។​

​ការប្រកួតប្រជែង​ទទួលយក​ផលិតផល និង​ដំណោះស្រាយ​គ្រប់​វិស័យ​ទាំងអស់ រួមមាន​ដំណោះស្រាយ​លើ​កម្មវិធី​ទូរស័ព្ទ​ដូចជា មាតិកា​ហ្គេម តន្ត្រី វីដេអូ ព័ត៌មាន ពហុ​ព័ត៌មាន​និង​ឧបករណ៍ប្រើប្រាស់​ផលិតផល OTT បណ្តាញ​សង្គម​, ដំណោះស្រាយ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ការអប់រំ ហិរញ្ញវត្ថុ​និង​ធនាគារ កសិកម្ម ដឹកជញ្ជូន​និង​ភស្តុភារ​កម្ម​ថាមពល ធនធាន ធម្មជាតិ និង​បរិស្ថាន ផលិតកម្ម ឧស្សាហកម្ម បេក្ខជន​នឹង​ទទួលបាន​ការគាំទ្រ​ការ​ដុះ​ខាត​ជំនាញ​សំខាន់ៗ ដូចជា​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ទីផ្សារ និង​មូលនិធិ​។​

​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​រង្វាន់​ជា​ទឹក​ប្រាក់សុទ្ធ​ជាង ៨.៥០០ ដុល្លារ​។ ចំណាត់ថ្នាក់​លេខ ២ និង​លេខ ៣ នឹង​ទទួលបាន​សាច់ប្រាក់​ចំនួន​ជាង ៤.០០០ ដុល្លារ​និង ២.០០០ ដុល្លារ​រៀងៗ​គ្នា​។ លើសពីនេះ​ក្រុម​ឈ្នះ​អាច​ទទួលបាន​ឱកាស​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Viettel គ្រុប​ដោយ​ទទួលបាន​ប្រាក់ចំណេញ​រហូតដល់ ៧៥% ។ ក្រុមហ៊ុន Viettel សន្យា​ឧបត្ថម្ភ ១០០ ភាគរយ​នៃ​ការចំណាយ​សម្រាប់​ក្រុម​ឈ្នះ​ទាំង ៣ ដើម្បី​ចូលរួម​ការប្រកួត C1 Start-up Cup នៅ​សហរដ្ឋអាមេរិក​ដែលមាន​តម្លៃ​សរុប ៥ ម៉ឺន​ដុល្លារ​អាមេរិក​ឬ​ចូលរួម​សន្និសីទ​ពិភពលោក​ទូរស័ព្ទដៃ (MWC) ២០២១ នៅ​ទីក្រុង​បា​សេ​ឡូ​ណា ( ផ្អែកលើ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត Covid-19)៕
​ដោយ​៖CEN

spot_img
×