Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កសិដ្ឋាន​ចិញ្ចឹម​គោ យក​ទឹកដោះ​ទំនើប​បំផុត នៅ​កម្ពុជា ចាប់ផ្ដើម​ផលិតកម្ម​របស់ខ្លួន ទោះបីជា​ប្រឈម​បញ្ហា កូ​វីដ​-១៩ ក៏ដោយ​

spot_img

​ភ្នំពេញ​៖ ទោះបីជា​អាជីវកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ខ្លះ​ប្រឈម​នឹង​បញ្ហាវីរុស​កូ​វីដ​-១៩​ក៏ដោយ ក៏​ក្រុមហ៊ុន ក្នុងស្រុក​មួយចំនួន នៅតែ​បន្ត​ចំណាយ​ពេលវេលា និង​ធនធាន​របស់ខ្លួន ទៅលើ​គម្រោង​អាជីវកម្ម​ដែល​ខ្លួន បាន​គ្រោងទុក​មុនពេល​មានការ​ផ្ទុះឡើង​នៃ​វីរុស​នេះ​។

​ដូចជា គម្រោង​អាជីវកម្ម​របស់​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) ដែលជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ជា​រោងចក្រ​កែច្នៃ​ទឹកដោះគោ ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ចុងក្រោយ​គេ​បង្អស់ ក្នុង​ខេត្តតាកែវ ដែល​បាន​ឆ្លងកាត់​ការអភិវឌ្ឍ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ កសិដ្ឋាន​មាន​ផែនការ​ព​ន្លឿ​ន​សកម្មភាព​ផលិត​នា​ដើមឆ្នាំ ២០២០ ក្នុង​គោលដៅ​ផ្គត់ផ្គង់​ទឹកដោះគោ​សុទ្ធ​បំផុត​ពី​ធម្មជាតិ សម្រាប់​ពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​នៅ​ចុង​ឆ្នាំនេះ​។

​ឈរ​នៅក្បែរ​សត្វ​គោ​ញី​ផើម ប្រភេទ Holstein heifers ចំនួន ៥៥០ ក្បាល ដែល​បាន​នាំចូល​ពី​ប្រទេស​អូស្ត្រាលី កាលពី​ខែ កុម្ភៈ មិនា និង មេសា​កន្លងមក លោក ឈរ រិទ្ធី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និង ជា​ប្រតិបត្តិ​ករ​កសិដ្ឋាន​នេះ​បាន​ពន្យល់ថា​៖ «​យើង​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បាន​នាំចូល​សត្វ​គោ​លំដាប់​ពិភពលោក ប្រភេទ Holstein heifers ចំនួន​៥៥០ ក្បាល មក​កម្ពុជា​ពី​អូស្ត្រាលី​។ បើ​គិត​មកដល់ពេលនេះ គោ​ដែល​យើង​បាន​នាំចូល បា​នប​ន្សុំ​ា​ខ្លួន​បាន​យ៉ាង​ល្អ​ទៅ នឹង​បរិយាកាស​ថ្មី ហើយ​មាន​សុខភាព​ល្អ នៅក្នុង​កសិដ្ឋាន​របស់​យើង​ដែល​បាន​សាងសង់ តាម​បច្ចេកវិទ្យា​ទំនើប​»

​លោក រិទ្ធី បាន​បន្ថែមទៀតថា ៖ “​យើង​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​យើង ក្នុងការ​នាំចូល​សត្វ​គោ​ទាំងអស់​ចូលមក​កម្ពុជា​។ ដោយសារ​បញ្ហា​កូ​វីដ​-១៩ យើង​បាន​ជួបប្រទះ​ភាពស្មុគស្មាញ​មួយចំនួន នៅពេលដែល​ក្រុម​អ្នកជំនាញ​ផ្នែក​ដាំ​ដុះ និង​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​អន្តរជាតិ​កំពូលៗ​ចូលមក​ប្រទេស​កម្ពុជា​។ យើង​ក៏​សូម​អរគុណ​ដល់ រាជរដ្ឋាភិបាល ដែល​បាន​សម្រួល​ការផ្ដល់​ទិដ្ឋាការ ដល់​ក្រុមការងារ​អន្តរជាតិ​របស់​យើង​។ យើង​សប្បាយចិត្ត​ណាស់ ដែល​ការងារ​របស់​យើង នៅតែ​សម្រេចបាន​តាម​ផែនការ ហើយ​ពិត​ជាមាន​មោទនភាព ដែល​យើង​អាច​សម្រេច​ការងារ​ស្ទើរតែ​ទាំងស្រុង ទៅតាម​ផែនការ​ដែល​យើង​បាន​គ្រោងទុក​មុនពេល​មាន​កូ​វីដ​-១៩​។​”

​កសិដ្ឋាន​ទំហំ ៣០០ ហិកតា​នេះ មាន​ទីតាំង​ស្ថិតនៅ​ជ្រលង​ភ្នំ​តា​ម៉ៅ នៅ​ខេត្តតាកែវ ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ ពី​ភាគខាងត្បូង រាជធានី​ភ្នំពេញ​។ កសិដ្ឋាន​នេះ មាន​ខ្យល់អាកាស​បរិសុទ្ធ ដី​សម្បូរ​ជីវជាតិ និង​ភាពស្ងប់ស្ងាត់​ល្អ ដែល​អំណោយផល​ដល់​ការចិញ្ចឹម​គោ ដែល​បាន​នាំចូល​ថ្មី​ទាំងអស់នោះ​។ គោ​ទាំងនេះ​ស៊ី ពោត សណ្ដែក និង​ស្មៅ​ប្រភេទ​ផ្សេងៗ ដូចជា​ស្តៃ​ឡូ (Stylo) មូ​ម​បា​សា (Mombasa) ដែល​ដាំ និង​កែច្នៃ​ដោយ​កសិដ្ឋាន​ផ្ទាល់​តែម្តង​។​

​ក្រុមហ៊ុន Khmer Fresh Milk បានក​កើតចេញពី​ការចាប់​ដៃគូ​រវាង Cambodia-Laos-Myanmar Development Fund II ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី តំណាង​ដោយ​ក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់​ជប៉ុន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង ក្រុម​ស្ថាបនិក​ដែល​ទទួលបាន​ជោគជ័យ​ខ្ពស់ រួមមាន សហគ្រិន​កម្ពុជា និង​សហគ្រិន​មកពី​ប្រទេស​អ៊ីស្រាអែល​។​

​ដៃគូ​ផ្នែក​បច្ចេកវិទ្យា​គឺ​ក្រុមហ៊ុន Afimilk របស់​ប្រទេស​អ៊ីស្រាអែល​។ Afimilk ជា​ក្រុមហ៊ុន មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​ខាង​បច្ចេកវិទ្យា និង​គ្រប់គ្រង​កសិដ្ឋាន​គោ​ទឹកដោះ នៅលើ​ពិភពលោក​។

​ក្រុមហ៊ុន Afimilk បានទទួល​ជោគជ័យ​ជាច្រើន​មកហើយ ក្នុងការ​បង្កើត និង​គ្រប់គ្រង​គម្រោង​អាជីវកម្ម​ស្រដៀង គ្នា​នេះ​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​គម្រោង​នៅ​ប្រទេស វៀតណាម បង់​ក្លា​ដែ​ស និង ចិន​។​

​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត និង​គោលការណ៍​ការពារ​បរិ​ស្ថាន ដើម្បី​ធានាថា កសិដ្ឋាន​របស់ខ្លួន ដំណើរការ​ប្រកបដោយ​ចីរភាព និង​ផលិតផល​ទឹកដោះគោ​របស់ខ្លួន ត្រូវបាន​ផលិតឡើង​ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ​ខ្ពស់បំផុត ដើម្បី​ធានា​ទាំង​អនាម័យ និង​គុណភាព​ផលិតផល​។​

​លោក ជី សិលា ដៃគូ​សហ​ស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បាន​ឲ្យ​ដឹងថា ទោះបី​មានការ​ព្រួយបារម្ភ អំពី​ផលប៉ះពាល់ នៃ​វីរ​សុ​កូ​វីដ​-១៩ ទៅលើ​សុខភាព និង​វិបុលភាព​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ក្រុមការងារ​កសិដ្ឋាន​នេះ មិនដែល​គិត​ចង់​ពន្យារពេល​បើក​ដំណើរ​គម្រោង​អាជីវកម្ម​នេះឡើយ សូម្បី​តែម្ដង​ហើយ​ការបង្កើត​ស្តង់ដារ​ថ្មី​សម្រាប់​កសិកម្ម និង​ផ្ដល់​អាហារូបត្ថម្ភ​កាន់តែ​ល្អ នៅ​កម្ពុជា​។

​លោក សិលា បាន​មានប្រសាសន៍ថា ៖ «​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) មាន​ចក្ខុវិស័យ​យូរអង្វែង ក្នុង​ការនាំយក​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ បច្ចេកទេស​កសិកម្ម និង​ការកែច្នៃ​ចំណីអាហារ​លំដាប់​ពិភពលោក មកកាន់​កម្ពុជា ហើយ​យើង​មិន​គិត​អំពី​ផលចំណេញ​មួយ​ភ្លែតៗ​នោះទេ​។ យើង​បាន​នាំយក​បច្ចេកវិទ្យា​ទំនើបៗ ហើយ​យើង​កំពុងធ្វើការ​ជាមួយ​អ្នកជំនាញ​កសិកម្ម​ជនជាតិ​អ៊ីស្រាអែល លើ​ផ្នែក​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​ផ្នែក​ដាំ​ដុះ​ល្បីៗ​នៅលើ​ពិភពលោក ដើម្បី​ជួយ​ពួកយើង​លើ​ការដាំដុះ របៀប​មើលថែរក្សា​សុខភាព​គោ និង​កែច្នៃ​ទឹកដោះគោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ពី​កសិដ្ឋាន​គិរី​សួគ៌ (Kirisu Farm) ឲ្យ​មាន​គុណភាព ខ្ពស់​តាម​ស្ដង់ដារ​អន្តរជាតិ​នេះ​។​»

​បុគ្គលិក​ភាគច្រើន​របស់​កសិដ្ឋាន​នេះ គឺជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្ដង ហើយ​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ចែកចាយ​ទឹកដោះគោ​សុទ្ធ​ដោយ​ឥតគិតថ្លៃ​ពី​កសិដ្ឋាន​នេះ​ជូន​ដល់​ក្រុមគ្រួសារ និង​មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន ដើម្បី​ចូលរួម​ជា​ជំនួយ​ពី​ផលប៉ះពាល់​នៃ​វិបត្តិ កូ​វីដ​-១៩ និង​ដើម្បី​ជាការ​តបស្នង​សងគុណ​ចំពោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​បាន​គាំទ្រ​ដល់​កសិដ្ឋាន​នេះ​។​

​លោក ជី សិលា បាន​និយាយថា​៖ “​សម្រាប់​ខ្ញុំ​នេះ​គឺជា​សុភមង្គល និង​ជា​ក្ដី​ស​ង្ឈឹ​ម​មួយ ហើយ​ខ្ញុំ​ពិតជា​ចង់ឃើញ ស្នាមញញឹម​របស់​ក្មេងៗ នៅពេលដែល ពួកគេ​ភ្លក្ស​រសជាតិ​ទឹកដោះគោ​សុទ្ធ​ជា​លើកដំបូង​។ ទឹកដោះគោ​នេះ​មាន​រសជាតិ​ខុសពី​ទឹកដោះគោ​ដែលមាន​លក់​នៅ​ស្រុក​ខ្មែរ​យើង​កន្លងមក​។​”

​លោក សិលា បាន​និយាយថា​៖ “​យើង​អោយ​គោ​ទាំងនេះ​ស៊ី​ចំណីអាហារ​ដែលជា​គ្រាប់​ធញ្ញជាតិ​ដែល​ដាំ​ក្នុងស្រុក ដើម្បី​បំប៉នបន្ថែម ទៅលើ​ចំណី ដែល​ដាំ​នៅក្នុង​កសិដ្ឋាន​ផ្ទាល់ ហើយ​ទឹកដោះគោ​នៅទីនេះ ត្រូវបាន​កែច្នៃ​នៅឯ​រោងចក្រ​ដ៏​ទំនើប​របស់​យើង​។ ដូច្នេះ​យើង​អាច​ផលិត​បាន​នូវ​ទឹកដោះគោ​សុទ្ធ​បំផុត​ដែល​ប្រជាជន​កម្ពុជា​មិន​ធ្លាប់ បាន​ភ្លក្ស​ពីមុនមក ហើយ​យក​វា​ទៅ​លក់​នៅ​ភ្នំពេញ និង​នៅ​ទូទាំងប្រទេស​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​”

​ផលិតផល​ពី​កសិដ្ឋាន​គិរី​សួគ៌ (Kirisu) នឹង​គ្រោង​ដាក់លក់​ទឹកដោះ​សុទ្ធ​ធម្មជាតិ និង​យ៉ា​អួរ​ស្រស់​របស់ខ្លួន នៅតាម​ផ្សារ​ទំនើប មី​នី​ម៉ា​ត ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​នានា នាពេល​ខ្លី​ខាងមុខនេះ​៕
​ដោយ​៖CEN​

spot_img
×