Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ ត្រូវ​ប្រើប្រាស់​ថវិកា​មូលនិធិ​១​លាន​ដុល្លារ​របស់​អង្គការសហប្រជាជាតិ ជួយ​ដល់​ជន​ទេសន្តរប្រវេសន៍ ឲ្យ​មាន​តម្លាភាព​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម បាន​លើកឡើងថា អង្គការសហប្រជាជាតិ បានផ្ដល់​មូលនិធិ​ចំនួន​១​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ជន​ទេសន្តរប្រវេសន៍​កម្ពុជា ដូចនេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​រួមមាន ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គការ​ដៃគូ​ទាំងអស់ ត្រូវ​ចាត់ចែង​ប្រើប្រាស់​ថវិកា​នេះ ឲ្យ​ចំ​គោលដៅ ដើម្បី​ប្រសិទ្ធភាព និង​មាន​តម្លាភាព​ផងដែរ​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងឱកាស​អញ្ជើញ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​ជាន់ខ្ពស់ រវាង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ស្ដីពី​កម្មវិធី​រួមគ្នា ដើម្បី​គាំទ្រ​ជន​ទេស​ន្ដ​ប្រវេសន៍ ដែល​វិលត្រឡប់​ក្នុងស្ថានភាព នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា អង្គការសហប្រជាជាតិ​បានផ្ដល់​មូលនិធិ ដើម្បី​ជួយ​ដល់​ទេសន្តរប្រវេសន៍​ចំនួន​ទឹកប្រាក់​១​លាន​ដុល្លារ ហើយ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​យើង​ជួបជុំគ្នា​រវាង​ភាគី​ពាក់ព័ន្ធ​របស់​ភាគី​កម្ពុជា និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដើម្បី​រៀបចំ​កម្មវិធី​រួមគ្នា ក្នុងការ​ចាត់ចែង និង​ប្រើប្រាស់​ថវិកា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ហើយ​បាន​ដល់​មុខសញ្ញា និង​គោលដៅ ជាពិសេស​គឺ​ពលករ​ចំណាក់ស្រុក ឬ​ជន​ទេសន្តរប្រវេសន៍​ដែល​ជួប​បញ្ហា​។ សម្ដេច​បាន​បន្ថែមថា ទឹកប្រាក់​នេះ​គឺ​សម្រាប់​ការចំណាយ​លើ​កិច្ចការ​ទូទៅ​សម្រាប់​ខេត្ត​គោលដៅ​ចំនួន​៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ហើយ​ក្នុងនោះ​អាចមាន​ការជ្រើសរើស​ទៅតាម​ទីតាំង និង​គោលដៅ​ជាក់ស្ដែង​នៃ​ខេត្ត​ទាំង​៣​នេះ​ផងដែរ ចំណែក​ក្រុមការងារ​ពាក់ព័ន្ធ​នានា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ​ឲ្យ​បាន​សមស្រប និង​មាន​ប្រសិទ្ធភាព​។

​សម្ដេច​ក្រឡាហោម ក៏បាន​លើកឡើងថា​៖ «​កន្លងទៅ រាជរដ្ឋាភិបាល​បានប្រកាស​នូវ​គោលនយោបាយ​គាំពារ​សង្គម ដែល​យើង​កំពុង​អនុវត្ត​រៀងរាល់ថ្ងៃ ក្នុងនោះ​យើង​មិនមែន​អនុវត្ត​តែ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ ក៏មាន​បងប្អូន​ជា​ជន​ទេសន្តរប្រវេសន៍​ផងដែរ បានន័យថា​ពួកគាត់​ក៏​ទទួលបាន​កម្មវិធី​នេះដែរ ហើយ​នេះ​គឺជា​កម្មវិធី​ដោយឡែក​មួយ​។​»

សម្ដេច​ក្រឡាហោម បានបង្ហាញ​ក្ដីសង្ឃឹម​ថា ប្រសិនបើ​យើង​អាចអនុវត្ត​កម្មវិធី​ដែលមាន​រយៈពេល​៦​ខែ​នេះ​បានល្អ ហើយ​ការប្រើប្រាស់​ថវិកា​មូលនិធិ ដែល​អង្គការសហប្រជាជាតិ​ផ្ដល់​ឲ្យ មាន​ប្រសិទ្ធភាព នោះ​យើង នឹងមាន​ការ គាំទ្រ​បន្ថែម ទៀត​ពី​អង្គការសហប្រជាជាតិ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×