Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ បញ្ចប់​ការអនុគ្រោះ​សេដ្ឋកិច្ច​ដល់ទី​ក្រុង​ហុងកុង ខណៈ​ចិន​ថា​នឹង​ចាត់វិធានការ​សងសឹក​វិញ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានធ្វើការ​ចុះហត្ថលេខា​លើ​បទបញ្ជា ដើម្បី​បញ្ចប់​ការអនុគ្រោះ​សេដ្ឋកិច្ច​ដល់ទី​ក្រុង​ហុងកុង ក្រោយពេល​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​នៅ​ទីនោះ​។​

​លោក​ថ្លែងថា “​ឥឡូវនេះ ហុងកុង​នឹង​ដូច​ប្រទេស​ចិន​” ដោយ​លោក​ចង់​សំដៅថា គ្មាន​ការអនុគ្រោះ និង​គ្មាន​សិទ្ធិ​ពិសេស​អ្វី​ទៀតឡើយ​សម្រាប់​ហុងកុង​។​

​លោក​ក៏បាន​ចុះហត្ថលេខា​លើ​ច្បាប់ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ទាំងឡាយណា ដែល​បំផ្លាញ​សិទ្ធិសេរីភាព​នៅ​ហុងកុង​ផងដែរ​។ ភាគី​ចិន​បាន​និយាយថា ខ្លួន​នឹង​ចាត់វិធានការ​សងសឹក​វិញ​។​

​ចាប់តាំងពី​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​វិញ ទីក្រុង​ហុងកុង​មាន​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់ ដែល​ប្រជាជន​ចិនដីគោក​មិនមាន ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅក្នុង​ហុងកុង​មានការ​ព្រួយ​បារ​ម្ព​ថា ច្បាប់​សន្តិសុខ​ដាក់​ដោយ​ទីក្រុង​ប៉េកាំង នឹង​បំផ្លាញ​ដល់​ឋានៈ​ពិសេស​របស់​ហុងកុង​។​

​លោក​ត្រាំ និយាយថា បទបញ្ជា​នោះ​នឹងត្រូវ​បញ្ចប់​ការអនុគ្រោះ​លើ​ហុងកុង​។​

“​គ្មាន​ឯកសិទ្ធិ​ពិសេស គ្មាន​ការអនុគ្រោះ​សេដ្ឋកិច្ច​ពិសេស និង​គ្មាន​ការនាំចេញ​បច្ចេកវិទ្យា​ទៀតឡើយ​”​។​

​ជុំវិញ​វិធានការ​របស់​អា​មេ​រិច ក្រសួងការបរទេស​ចិន​បានធ្វើការ​ថ្កោលទោស​អា​មេ​រិច និង​បាន​ជំរុញ​អា​មេ​រិច​កុំ​ឲ្យ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​ក្រសួងការបរទេស​ចិន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា អាជ្ញាធរ​ចិន​ក៏​នឹងធ្វើ​ការដាក់ទណ្ឌកម្ម​ស​ង​សឹក​វិញ​ប្រឆាំងនឹង​បុគ្គលិក និង​ក្រុមហ៊ុន​អា​មេ​រិច​វិញ​។​

​សេចក្តីប្រកាស​បញ្ជាក់ថា “​ចិន​នឹង​ចាត់វិធានការ​ឆ្លើយតប ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​”​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ចិន​ទៀតហើយ ខណៈដែល​អង់គ្លេស​ប្រកាស​ផ្តល់​សញ្ជាតិ​អង់គ្លេស ដល់​ប្រជាជន​ហុងកុង​ជាង ៣​លាន​នាក់​ដែលមាន​លិខិតឆ្លងដែន ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×