Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឲ្យ​រៀង​! វាទ​ផ្លូវ​ដើរ​រួម​ចេញចូល​ក្នុងភូមិ ដើម្បី​ពង្រីក​ដីស្រែ​ខ្លួន​ឲ្យ​ធំ​ជាង​មុន ទីបំផុត អាជ្ញាធរ​ឲ្យ​ចាក់ដី​បំពេញ​វិញ​យ៉ាង​លឿន

spot_img

​ប៉ុន្មាន​សប្តាហ៍​មុន និង​ក៏​ដូច​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ ឃើញថា​ករណី​រំលោភ​ផ្លូវ​ដើរ​សាធារណៈ បានកើត​ឡើងជា​បន្តបន្ទាប់ ដែល​បង្ក​ឲ្យ​មហាជន​ហួសចិត្ត និង​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ទៅលើ​បុគ្គល​ដែលមាន​ចិត្ត​លោភលន់​ជ្រុល​ហួស និង​ជាម​នុស្ស​គ្មាន​ចិត្ត​ចេះ​ចែករំលែក​ការរស់នៅ​ក្នុង​សហគមន៍​។​

​ដោយឡែក​ថ្មីៗ​នេះ ករណីបែបនេះ​បានកើត​ឡើង​ទៀតហើយ នៅក្នុង​ខេត្តស្វាយរៀង បន្ទាប់ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចែករំលែក​តៗ​គ្នា បង្ហាញ​ឲ្យ​ឃើញ​ម្ចាស់​ដីស្រែ​មួយ បាន​វាទ​ផ្លូវ​ធ្វើដំណើរ​រួម ដែល​ល្មម​នឹង​រទេះគោ គោយន្ត និង​រថយន្ត​តូច អាច​ចេញចូល​ក្នុងភូមិ​បាន អស់​ឡើង​ពាក់​កណ្តាលផ្លូវ ដើម្បី​ពង្រីក​ដីស្រែ​របស់ខ្លួន​ឲ្យ​ធំ​ជាង​មុន​។ តែ​យ៉ាងណា ទង្វើ​លោភលន់​ខុសគេខុសឯង​នេះ ត្រូវបាន​បញ្ឈប់​ត្រឹម​ពាក់​ទី ខណៈ​អ្នករស់នៅ​ក្នុងភូមិ​បង្ហោះ​ថត​នៅលើ​បណ្តាញ​សង្គម​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​កំពុង​ផ្ទុះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ ២០២០​នេះ លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ និង​សម្របសម្រួល ករណី​ប្រជាពលរដ្ឋ​ឈ្មោះ ពៅ សារិទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​តា​ហង់ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង បានធ្វើ​ស្រែ​រំលោភ​លើដី​ផ្លូវចេញចូល​ក្នុងភូមិ​។​

​ជា​លទ្ធផល កសិករ​ឈ្មោះ ពៅ សារិត និង​ប្រពន្ធ បានទទួល​ស្គាល់​កំហុស និង​យល់ព្រម​លើកដី​ចាក់​បំពេញ​ផ្លូវ​នោះ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ឆ្លងកាត់​ជាធម្មតា​៕ ដោយ​៖ លឹម ហុង​

spot_img
×