Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិលត្រឡប់​ពី​ថៃ មក​កម្ពុជា​វិញ​ជាង​១០​ម៉ឺន​នាក់

spot_img

​ភ្នំពេញ​៖ លោកជំទាវ ជូ ប៊ុន​អេង មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​វិញ មាន​ជាង​១០​ម៉ឺន​នាក់ ហើយ​ការវិលត្រឡប់​មកវិញ​នេះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល់​ពេញ​សាកលលោក ធ្វើ​ឲ្យ​មាន​ការបិទ​ប្រទេស​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​រវាង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ស្ដីពី កម្មវិធី​រួមគ្នា ដើម្បី​គាំទ្រ​ជន​ទេសន្ដរប្រវេសន៍ ដែល​វិលត្រឡប់​ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឲ្យ​ដឹងថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនទាន់បាន​ស្ងប់ស្ងាត់​នៅឡើយ​ទេ ហើយ​ប្រទេសជិតខាង​ក្នុង​តំបន់ នៅតែ​បន្ដ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស បន្ដ​រឹតត្បិត​ក្នុង​ការបិទ​ព្រំដែន និង​កាត់បន្ថយ​ចរាចរណ៍​ផលិតផល ដែលជា​ប្រភព​នៃ​សេដ្ឋកិច្ច​របស់ខ្លួន​។​

​លោកជំទាវ​បន្ដថា រោងចក្រ​សហគ្រាស និង​អាជីវកម្ម​ជាច្រើន ត្រូវបាន​ផ្អាក ដែល​ធ្វើ​ឲ្យ​ពលករ​បាត់បង់​ការងា​រ និង​បាន​រុញច្រាន​ឲ្យ​ពលករ​ទេសន្ដរប្រវេសន៍​មួយចំនួន សម្រេចចិត្ត​វិលត្រឡប់​មក​ស្រុកទេស​របស់ខ្លួន​វិញ ទោះបីជា​ប្រឈម​នឹង​ការហាមឃាត់ និង​បិទ​ព្រំដែន​ក៏ដោយ​។​

​លោកជំទាវ មានប្រសាសន៍ថា «​គិត​ចាប់ពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ក្រោយ​ការប្រកាស​បិទ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ថៃ មកដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​រយៈពេល​៣​ខែ ១៥​ថ្ងៃ មាន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​វិលត្រឡប់​ពី​ការធ្វើ​ទេសន្ដរប្រវេសន៍ នៅក្រៅ​ប្រទេស ជាពិសេស ប្រទេស​ថៃ​ចំនួន​សរុប​ចំនួន ជាង​១០០.៥៦៨​នាក់​»​។​

​ឆ្លៀតឱកាស​នោះដែរ លោកជំទាវ លើកឡើងថា ក្នុង​ទស្សនវិស័យ​រួម នៃ​ការឆ្លើយតប​ទៅនឹង​វិបត្តិ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ និង​ផលប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​ជា​សាកល អង្គការសហប្រជាជាតិ នៅ​កម្ពុជា បាន​ចូលរួម​គាំទ្រ​ការអនុវត្ត​ផែនការ​ជាតិ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្ដោ​ច​លើ​ការទប់ស្កាត់​ការចម្លង និង​ការឆ្លង​ក្នុងចំណោម​ក្រុម ប្រជាពលរដ្ឋ​ដែល​ទើបនឹង​វិលត្រឡប់​ពី​ការធ្វើ​ទេសន្ដរប្រវេសន៍ ដែល​អាចបង្កើត​ស្ថានភាព​រាលដាល​ទ្រ​ង​ទ្រាយ​ធំ​នៅតាម​សហគមន៍ និង​រក្សា​ស្ថានភាព​នៃ​ការរស់នៅ​ប្រកបដោយ​ស្ថេរភាព នឹង​ភាពចុះ​សម្រុង ជាមួយ​សហគមន៍​មូលដ្ឋាន ក្នុងតំណាក់កាល​នៃ​ធ្វើ​សមាហរណកម្ម​៕​ដោយ​៖​កូ​ឡាប​

spot_img
×