Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន និង​មាន​អាវុធ​AK ខុសច្បាប់

spot_img

​បន្ទាយមានជ័យ : មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​/​ស្រី ២​នាក់ ជា​សង្សារ​នឹង​គ្នា រួមទាំង​អាវុធ​ធុន AK បត់​១​ដើម​បង់​១ គ្មាន​គ្រាប់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ នៅ​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៧ ។​

​លោក​វរសេនីយ៍ ង៉េ​ង សុជា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា គូរ​សង្សា​ដែល​ប្រើប្រាស់​គ្រឿងញៀន មានឈ្មោះ​អួ​ក វិចិត្រ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរប​ជា​កម្មករ នៅ​ភូមិ នៅ​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​សង្សារ​ស្រី​មានឈ្មោះ សេង សាត​យុ​ត អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ។​

​មុខសញ្ញា ប្រើប្រាស់​គ្រឿងញៀន​ទាំង​២​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​០៨​ខែតុលា​ឆ្នាំ​២០១៧ នៅ​ខ្ចុះ​ខាងលិច​ផ្ទះ​របស់​អួ​ក វិចិត្រ​។ ពេល​ស​ម្ត្ថ​កិច្ច​ចុះ​ប្រតិបត្តិការ រកឃើញ​មាន​អាវុធ AK​បត់​១​ដើម បង់​១​គ្មាន​គ្រាប់ រួមទាំង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន ។​

​ជនល្មើស​២​នាក់​នេះ​បាន​សារភាពថា ពួកគេ​ម្នាក់ៗ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​នេះ រយៈពេល​១​ឆ្នាំ​មកហើយ រួមទាំង​បក្ស​ពួកគេ​មួយចំនួនទៀត ខ្លះ​ត្រូវបាន​ចាប់ខ្លួន ខ្លះទៀត​រត់គេចខ្លួន​។ ពួកគេ​តែង​មុខ​ជក់​នៅ​ខ្ចុះ​របស់គេ ។ ចំពោះ​អាវុធ​AK នេះ សមត្ថកិច្ច រកឃើញ​នៅ​នឹង​ខ្ចុះ របស់​ឈ្មោះ​អួ​ក វិចិត្រ តែ​គេ​បាន​បដិសេធថា​មិនមែនជា​របស់ខ្លួន​ឡើយ​៕ ដោយ :​បន្ទាយ​

spot_img
×