Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​បាន​លេប​ត្របាក់​អាគារ​លក់​គ្រឿង​សង្ហា​រឹម​យីហោ រ៉ូយ៉ាល់ កា​សា សង្ហា​រឹម​រង​ការខូចខាត​ទាំងស្រុង​

spot_img

​ភ្នំពេញ​:​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​លក់​គ្រឿង​សង្ហា​រឹម​យីហោ រ៉ូយ៉ាល់ កា​សា គ្រឿង​សង្ហា​រឹម យ៉ាង​សន្ធោរ​សន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ សមត្ថកិច្ច​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍​។​

​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​ខាងលើនេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងែ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​អគារ​លក់​គ្រឿង​សង្ហា​រឹម​យីហោ រ៉ូយ៉ាល់ កា​សា សង្ហា​រឹម តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹ​ថា​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែង​ហ៊ុយ​ខ្មួរ​ខ្មាញ់​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​ចេញពី​អគារ​លក់​គ្រឿង​សង្ហា​រឹម ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​នឹង​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បង្កអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ក្រោយមក​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ជួយ​បាញ់​ពន្លត់​ការពារ​មិន​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​បន្តទៀត ចំណែក​អគារ​នឹង​គ្រឿង​សង្ហា​រឹម​រង​ការខូចខាត​ទាំងស្រុង​។​

​ចំពោះ​អគ្គិភ័យ​ឆាបឆេះ​អាគារ​លក់​គ្រឿង​សង្ហា​រឹម​ខាងលើនេះ​រង​ការខូចខាត​ទាំងស្រុង រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​ជាច្រើន​គ្រឿង ហើយ​មូលហេតុ​នៃ​ការឆាបឆេះ​នឹង​ទំហំ​ខូចខាត​សម្ភារ​ខាងលើនេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ សមត្ថកិច្ច​ជំនាង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្តទៀត​៕​ដោយ​៖ មី​ដា ផាន់​ណា​

spot_img
×