Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​ទៀតហើយ​! ផ្លូវ​ដើរ ៦០​ឆ្នាំ​មកហើយ ពេល​ពុំ​ត្រូវ​គ្នា បងប្អូន​ជីដូនមួយ​ផ្ទះ​ខាងមុខ ធ្វើ​របង​ដាំ​បង្គោល​បិទផ្លូវ និង​គំរាម​បើ​ហ៊ាន​ដកចេញ ១​ដើម​១​ម៉ឺន​ដុល្លារ (​វីដេអូ​)

spot_img

​ដូចដែលគេថាមិនខុសមែន ខណៈសម័យដីឡើងថ្លៃ ឬ ដីត្រូវប៉ាន់ នោះទំនាស់ដីធ្លីបានកើតឡើងឥតឈប់ឈរស្ទើរតែគ្រប់ទីកន្លែង ។ ជាក់ស្តែង ដូចករណីនេះជាដើម ដោយបងប្អូនជីដូនមួយនឹងគ្នា២គ្រួសារ ខណៈមិនត្រូវគ្នា គឺភាគីផ្ទះខាងមុខបានធ្វើរបងបិទផ្លូវដើររួម ៦០ ឆ្នាំ មិនឲ្យចេញចូលបានទៀតទេ និងគំរាមបើនរណាហ៊ានដកបង្គោលនេះចេញ គឺ១ដើម ១ម៉ឺនដុល្លារៗ។

រឿងរ៉ាវដ៏ហួសចិត្តនឹកស្មានមិនដល់នេះ ត្រូវបានដឹងថា បានកើតឡើងនៅក្នុងភូមិព្រែកចង្រាន់ក្រោម ឃុំព្រែកចង្រាន់ក្រោម ស្រុកសីុធរកណ្ដាល ខេត្តព្រៃវែង។

នេះបើយោងតាមភាគីជីដូនមួយដែលរងការបិទផ្លូវ មានគណនីហ្វេសប៊ុកឈ្មោះ ជីអ៊ុន កូនម៉ាក់ បានធ្វើការបង្ហោះវីដេអូជាច្រើនឃ្លីប និងរៀបរាប់បញ្ជាក់ឲ្យដឹងថា៖ «ផ្លូវនេះគ្រួសារខ្ញុំដើរ60ឆ្នាំហើយ ឥឡូវគេមកបិទរបងមិនអោយដើរ បើនរណាដករបងចេញរបង1ដើម 10000$ សូមបងប្អូនជួយដែរផង។»

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យបងប្អូននៅក្នុងបណ្តាញសង្គមដឹងថា គ្រួសារគាត់ពុំហាមឃាត់ធ្វើរបងនោះទេ តែសូមធ្វើទុកផ្លូវល្មមឡាន ម៉ូតូ ចេញចូលបានផង។ ហើយបើធ្វើបិទបែបនេះ តើឲ្យពួកគាត់ចេញចូលតាមរបៀបណា ខណៈដែលមេឃុំក៏មិនអនុញ្ញាតអោយបិទដែរ។

ទោះយ៉ាងណា យើងទាំងអស់គ្នា នឹងរង់ចាំតាមដានមើលរឿងរ៉ាវនេះបន្តទៀត តើថាអាជ្ញាធរភូមិឃុំ អាចដោះស្រាយជូនពួកគាត់បានដែរ ឬ យ៉ាងណា៕ ដោយ៖ លឹម ហុង




spot_img
×