Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ម៉ូតូ​បាន​៥ថ្ងៃ ​ជនសង្ស័យ​ជិះ​យកទៅ​ប​ញ្ជាំ ត្រូវ​នគរបាល​ក្របួច​វាយខ្នោះ

spot_img

​ភ្នំពេញ ៖ ​ជនសង្ស័យម្នាក់ លួច​ម៉ូតូ​បាន​៥​ថ្ងៃបាន​យកហើយទៅលក់​ប​ញ្ជាំ ត្រូវ​កម្លាំង​នគរបាល​បង្ក្រាបឃាត់ខ្លួន។ ​ហេតុ​ការណ៍​នេះ​កើតឡើង កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែ កក្ក​ដា ឆ្នាំ ២០២០ ​នៅ​ចំណុច​ផ្លូវ​ភូមិក្បាល​ទំនប់​៣ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។ ​

​ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ ១៩ ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៥០C ផ្លូវ ៥៣BT ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​ព​ណ៌ស​ពាក់​ផ្លាក​លេខ​បាត់ដំបង​១AC-៥១៥៧ ។​ ​

​លោក ឃុន ឡេង នាយប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន​ទី​ ២ ​បាន​ឃាត់​ជនសង្ស័យ​ឈ្មោះ ភឹម ផាន់​នី ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦BT ភូមិក្បាល​ទំនប់​៣ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរមិន​ពិតប្រាកដ ​ដោយ​ឃាត់​ជនសង្ស័យ​ពីបទ​លួច​ម៉ូតូ ។​

​លោក គឹម កល្យាណ អធិការរង​ខណ្ឌ​បាន​បញ្ជាក់ថា ​កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង​៦៣០​នាទី​ល្ងាច ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត បាន​យក​ម៉ូតូ​១​គ្រឿង​ហុងដា​ស្គូ​ប​ពី ​មក​ចត​ទុក​នៅក្នុង​ផ្ទះ​លេខ ៥០C ផ្លូវ ៥៣BT ភូមិក្បាល​ទំនប់ សង្កាត់បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុចកើតហេតុ​) ហើយ​បាន​ចូលទៅ​ផឹកស៊ី​នៅក្នុង​ផ្ទះ​ជាមួយ​មិត្ត​ភ​ក្កិ ដោយ​ពុំ​បាទ​បិទ​ទ្វារបង​ផ្ទះ និង ចាក់សោ​ក​ម៉ូតូ រហូតដល់​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ដដែល ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត បាន​ចេញមក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ ។ លុះ​មកដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង​៩​និង​៣០​នាទី ទើប​ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​ទី​២​ឲ្យ​ជួយ​ស្រាវជ្រាវ ។ បន្ទាប់មក​កម្លាំង​នគ​របា​ល​ប៉ុស្តិ៍​បឹងទំពុន​ទី​២ ​បាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង​១៧​និង​៣០​នាទី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ភឹម ផាន់​នី នៅ​ចំណុច​ផ្លូវ​ភូមិក្បាល​ទំនប់​៣ សង្កាត់បឹងទំពន់​ទី​២ ខណ្ឌមានជ័យ និង ចាប់យក​វត្ថុតាងម៉ូតូ​១​គ្រឿង​ហុងដា​ស្គូ​ប​ពី ​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ភាន រ៉ូបឺត ដែល​បាត់​) ។ ​ចំណែក​ម៉ូតូ​រងគ្រោះ​ នគរបាល​ប៉ុស្តិ៍​ប្រគល់ឲ្យ​ម្ចាស់​ប្រើប្រាស់​បណ្ដោះអាសន្ន​សិន។ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ នគរបាល​ប៉ុស្តិ៍​ប​ញ្ជូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ដោយ៖កូឡាប

spot_img
×