Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អនុក្រឹត្យ​ស្ដីពី​ការអនុញ្ញាតឱ្យ​មន្ដ្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ​នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា​

spot_img

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្ដីពី​ការអនុញ្ញាតឱ្យ​មន្ដ្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ​នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០​។​

​អនុក្រឹត្យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ត្រូវបាន​អនុញ្ញាតឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឈប់សម្រាក​ការងារ​នៅ ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​ការងារ​របស់​មន្ត្រី រាជការ និយោជិត កម្មករ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ដែល​ត្រូវបាន​លើក​ដោយ អនុក្រឹត្យ​លេខ​៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២០ ស្ដីពី​ការលើក​ការឈប់​សម្រាក​ការងារ​របស់ មន្ត្រីរាជការ និយោជិត កម្មករ នៅ​ថ្ងៃទី​១៣ ទី​១៤ ទី​១៥ និង​ទី​១៦ ខែមេសា ឆ្នាំ​២០២០​។ បទ​ប្ប​ញ្ញ​តិ្ត​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឯកភាព​ជា​ផ្លូវការ​ហើយ​ក្នុងការ​ផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ (​បើ​សរុប​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​ផង​គឺ​៩​ថ្ងៃ​)​។​
​នៅ​ថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ឯកភាព​ជា​ផ្លូវ​ការអោយ កម្មករ – និ​យោ​ជិ​ក និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​រយៈពេល ៥​ថ្ងៃ (​ចាប់ពី​១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យ​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​២០២០ ដែល​ត្រូវ​បា​ពន្យារពេល​កាល​ខែមេសា​កន្លងមកនេះ ។​
​ប៉ុន្តែ​ទន្ទឹមនឹងនេះ សូម​ក្រសួងសុខាភិបាល​, ក្រសួងទេសចរណ៍​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
​អាជ្ញាធរ​ដែនដី ព្រមទាំង​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព វិធានការ​សុខាភិបាល និង​អនាម័យ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ដោយ​តម្រូវ​ឲ្យ​អនុវត្ត​ដាច់ខាត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥​ថ្ងៃ ក្នុង​ខែ សីហា ខាងមុខនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×