Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​២​នាក់ ហូបបាយ ដែល​ម្តាយ​ដាក់​ថ្នាំពុល រហូត​ស្លាប់ ឯ​ម្តាយ​របួសធ្ងន់ ផ្តើមចេញពី​រឿង​ខឹង​ប្តី

spot_img

កំពត​៖ ស្ត្រី​ជា​ម្តាយ បាន​ខឹង​ប្តី ហើយ​នាំ​កូន​ពីរ​នាក់​ទៅ​ដេក​ផ្ទះសំណាក់​យីហោ សុខ​មនោ​រម្យ រួច​ដាក់​ថ្នាំពុល នៅក្នុង​បាយ​ឲ្យ​កូន​ហូប ហើយ​ខ្លួនឯង​ក៏​ហូប​ដែរ បណ្តាល​ឲ្យ​ពុល​។ កូន​២​នាក់ បាន​ស្លាប់​នៅតាម​ផ្លូវ ឯ​ម្តាយ​របួសធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ​នៅផ្ទះ​សំណាក់ សុខ​មនោ​រម្យ ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត ។​

​ម្តាយ និង​កូនៗ ដែល​ពុល​ថ្នាំ​របស់​ខ្លួនឯង ៖ ១-​ម្តាយ​ឈ្មោះ ប៉ាក សុ​ហេង អាយុ​២៤​ឆ្នាំ កូន​ឈ្មោះ ហ៊ា​ល សុ​វណ្ណា​មិ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ឈ្មោះ ហ៊ា​ល ក្តាន់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ថ្លែងថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេងប្រុស​ទាំង​២​នាក់ ស្លាប់​នោះ ដោយសារតែ​ស្ត្រី​ជា​ម្តាយ​ខឹង​ប្តី ហើយ​បានដាក់​ថ្នាំពុល នៅក្នុង​បាយ​ឲ្យ​កូន​ហូប ហើយ​ខ្លួនឯង​ក៏​ហូប​ដែរ តែ​ត្រូវបាន​ប្តី​មក​ទាន់​ដឹក​យកទៅ​សង្គ្រោះ រួច​ពី​ការស្លាប់​។ ស្ត្រី​ជា​ម្តាយ​ដែល​បានដាក់​ពុល​ប៉ង​សម្លាប់​កូន នឹងត្រូវ​ចាត់វិធានការ​តាមច្បាប់ ។​

​មន្ត្រីនគរបាល​ស្រុក​អង្គរជ័យ បាន​ឲ្យ​ដឹងថា បើតាម​ការសាកសួរ​ម្ចាស់ផ្ទះ​សំណាក់ បាន​ប្រាប់ថា មាន​ស្រី​ម្នាក់ និង​កូន​២​នាក់ មក​ស្នាក់នៅ​ចំនួន​២​ថ្ងៃ​ហើយ ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​៣០ ខែមករា​នេះ​។ ខណៈ​សមត្ថកិច្ច កំពុង​សាកសួរ​ម្ចាស់ផ្ទះ​សំណាក់ ប្តី​ជន​ស្ត្រី​នោះ និង​ជា​ឪពុក​ក្មេងៗ ក៏បាន​មកដល់​កន្លែង​កើតហេតុ ហើយក៏​ដឹក​ប្រពន្ធ និង​កូនៗ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្តតាកែវ តែ​អ​កុស​ល្យ ពេល​ដឹក​ទៅដល់​ពាក់​កណ្តាលផ្លូវ កូន​២​នាក់ បាន​ដាច់ខ្យល់​ស្លាប់ នៅតែ​ម្តាយ​កំពុងតែ​ជួយសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។ ទោះយ៉ាងណា សមត្ថកិច្ច​មិនទាន់​បញ្ជាក់​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​រឿងហេតុ​បែបនេះ​ទេ​៕​ ដោយ​៖​បញ្ហា​ស័ក្តិ​

spot_img
×