Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​អភិក្រម​ទាំង​៤ របស់​ក្រសួងយុត្តិធម៌ គឺ​មិន​ពុករលួយ​

spot_img

​កណ្តាល​៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង ជា​ប្រធាន​ក្រុមការងារ​ទី​១ គ​.​យ​.​ក​.​ស​. អញ្ជើញ​ដឹកនាំ​ក្រុមការងារ ចុះទៅ​បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ និង វាយតម្លៃ លើ​វឌ្ឍនភាព​ការងារ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​ខេត្តកណ្តាល ។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នេះ ឯកឧត្តម គឹម សន្តិភាព​រដ្ឋលេខាធិកា​រ​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​ក្រុមការងារ​ទី​១ នៃ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ​.​យ​.​ក​.​ស​.) បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ទី​១ ចុះទៅ​បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព​ការងារ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ សាលាដំបូង​ខេត្តកណ្តាល ។
​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ ទទួលបន្ទុក​តំបន់​ទី​១ ថ្នាក់ដឹកនាំ និង មន្ត្រី​គ្រប់លំដាប់​ថ្នាក់ នៃ​សាលាដំបូង និង​អយ្យការ​អម សាលាដំបូង​ខេត្តកណ្តាល ។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម គឹម សន្តិភាព ក៏បាន​ក្រើនរំលឹក​ផងដែរ​ថា ការដោះស្រាយ​សំណុំរឿង​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​អភិក្រម​ទាំង​៤ របស់​ក្រសួងយុត្តិធម៌ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុករលួយ​៕​ដោយ​៖​កូ​ឡាប​

    

spot_img
×