Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ត្បូងឃ្មុំ សុំ​ចិត្ត​ពលរដ្ឋ​ដែលមាន​ហើយ កុំ​ឡើយ​ធ្វើជា​ក្រ មក​ដណ្តើម​ក្រ ពី​គ្រួសារ​ក្រីក្រ​ពិត​អី

spot_img

​ត្បូងឃ្មុំ ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បានលើកឡើង​ដោយ​ត្រង់ៗ​ចំៗ សុំ​ចិត្ត​ពលរដ្ឋ​ដែលមាន​ហើយ កុំ​ឡើយ​ធ្វើជា​ក្រ​ក្លែងក្លាយ ដណ្តើម​ក្រ ពី​គ្រួសារ​ក្រីក្រ​ពិត ព្រោះតែ​ចង់បាន​ប្រាក់ឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ​នោះ​អី ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ​ពិនិត្យ​លើ​ករណីនេះ​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត​។ ជាពិសេស​ហាម​ដាច់ខាត​មិន​ឲ្យ​មានគ្រួសារ​មាន​ក្រីក្រ​បន្លំ ទទួលបាន​ប័ណ្ណ​សមធ​ម៍​ឡើយ បើសិន​មាន​ករណីនេះ អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង និង​ចំពោះមុខ​ច្បាប់​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ លើកឡើង​ធ្ងន់ៗ​បែបនេះ ក្នុង​ឳ​កាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ការអនុវត្ត​ផ្ទាល់​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៅ​ឃុំ​កំពង់ទ្រាស និង​ឃុំ​ឈូក ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ក្រើនរំលឹក និង​ណែនាំ​ឲ្យ​មេភូមិ មេឃុំ ស្មៀនឃុំ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​មាន​សុក្រឹតភាព តម្លាភាព ក្នុង​បេះដូង ដួងចិត្ត លើ​ការងារ​ធ្វើ​អត្តសញ្ញាណ​កម្ម​កំណត់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នា​អំឡុង​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ពលរដ្ឋ​ដែល​ក្រីក្រ​ពិតប្រាកដ​ទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ ពី​រាជរដ្ឋាភិបាល​កម្ពុជា ពីស​ម្តេច​តេ​ជោ ក៍​ដូចជា​បាន​ផ្តាំផ្ញើរ​ឲ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ខិតខំ​បំរើសេវា​ឲ្យ​បាន​លឿន បំពេញតម្រូវការ​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ទាញយក​សមាណចិត្ត និង​បេះដូង​ក្តី​ស្រឡាញ់​គាំទ្រ​របស់​ពួកគាត់ មាន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​៕ ដោយ​៖​កូ​ឡាប​

spot_img
×