Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​៣​នាក់ ជិះ​ម៉ូតូឌុប​គ្នា​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ ២ នាក់ និង​របួសធ្ងន់ ១ នាក់​

spot_img

​ភ្នំពេញ​÷​បុរស​៣ នាក់​ឌុប​គ្នាយ​កកូន​ទៅ​ស្រុក​​រួច​បាន​ផឹក​ស៊ី​ជួបជុំ​បងប្អូន​ប​ន្ទិ​ចប​ន្ទួ​ច រួច​ក៍​​ត្រលប់​មកវិញ​ទាំងយប់ ស្រាប់តែ​មកដល់​ពាក់កណ្តាល​ផ្លូវ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​វ៉ា​ជែង​ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ទៅបុក​ជា​មួយ​និង​រថយន្ត​តូ​រី​ស​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​២​នាក់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ធ្ងន់។

​ហេតុការណ៍​នេះដែ​បាន​កើ​ត​ឡើង​នៅវេលា​ម៉ោងជាង​១២ យប់ និង​០០​នាទី​ឈានចូល​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ដែល​ម​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​សព​បុរស​ជនរងគ្រោះ​មានឈ្មោះ សោម​វិច​ត្រ ​អាយុ ២៥ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​អា​ស្ទាំង ឃុំ​អង្គរ រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង មុខរប កម្មករ រោង​ចក្រ មាន​ប្រពន្ធ និង​កូន​ម្នាក់​ ​រីឯ​២ នាក់​ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅមុន​ពេល​កើ​ត​ហេតុ គេ​បាន​ឃើ​ញ​បុរស​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1R-8990 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​ព្រៃវែង​មក​ភ្នំពេញ ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ខាង​លើ បាន​វ៉ា​ជែង​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង នៅ​ខាង​ធ្វេ​ង​ដៃ​ចូល​គន្លង​ម្ខាង​ទៀត ស្រាប់តែ​ភ្លាម​នោះដែ​គេ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត ប្រភេទ​រថយន្ត​រត់​ឈ្នួល​ព​ណ៍ស ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ (2AQ-1947 )​ដឹក​អ្នក​ដំណើ​រ​ជា​ច្រើន​នាក់ រួមមាន​បន្លែ​ក្នុង​និង​ពេញ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូ​ជាតិ​លេខ​១ ទិសដៅ​ពី​ភ្នំពេញ ទៅ​ព្រៃវែង ពី​លិចទៅ​កើត បាន​បុក​ចំ​ពីមុខ​ចំហៀង​ខាងស្ដាំ​ពេញទំហឹង រួច​ខ្ទាត​អូស​នឹង​ថ្នល់​ប្រហែលជា​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ពីរ​នាក់​( ស្លាប់​)​រីឯ​ម្នាក់ទៀត​ជា​អ្នក​ឌុប​និង​អ្នកជិះ​កណ្ដាល​)​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​យ៉ាង​អ​ណោ​ច​អធម៍ ចំណែកឯ​អ្នក​រួម​ដំណើ​រ​ពីក្រោយ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ជីវិត​នៅឯ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​រង​ការខូចខាត​ខ្ទេច​មួយ​ចំហៀង​មុខ​ផ្នែក​ខាងស្ដាំ​យ៉ាងដំណំ និង​ម៉ូតូ​ខ្ទេច​មមើ​ល​លែង​យល់​។​

​ក្រោយពេល​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ឲ្យ​មក​ធ្វើការវាស់វែង យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ដោយឡែក​សព​ជន​គ្រោះ​ត្រូវបាន សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ ដោយ ៖ សា មេ​ត​

 

spot_img
×