Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនី Twitter របស់​ក្រុមហ៊ុន Apple ត្រូវបាន​ជនអនាមិក​ជ្រៀតចូល​

spot_img

​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ​គណនី Twitter របស់​ក្រុមហ៊ុន​ធំៗ ព្រមទាំង​អ្នកល្បីៗ​មួយចំនួន​ដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបាន​ជនអនាមិក​ជ្រៀតចូល​។​

ការវាយប្រហារ​នេះ អាច​ចាត់ទុកជា​ការវាយប្រហា​រ​ខ្នាត​ធំ​មួយ ដែលមាន​ផែនការ​ច្បាស់លាស់ ព្រោះ​គណនី​ដែល​រង​ការប៉ះពាល់​បានបង្ហាញ​សារ​ស្រដៀងៗ​គ្នា​ទាក់ទង​នឹង​ការផ្ញើ​លុយ Bitcoin ឱ្យ​ពួកគេ 1000 ដុល្លារ​ហើយ​គេ​នឹង​ផ្ញើឱ្យ​វិញ​មួយ​ជា​២​ដង ឬ 2000 ដុល្លារ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2020​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Twitter បាន​ខិតខំ​ប្រឹងប្រែង​ទាញយក​គណនី​ទាំងនោះ​ពី​ក្រុម​អ្នក​វាយប្រហារ​វិញ ហើយ​ក្រុមហ៊ុន​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​កែសម្រួល​បញ្ហា​នេះ​ផងដែរ​។​

​ទោះជា​នៅ​ប្រទេស​កម្ពុជា​យើង​មិនសូវ​ជាមាន​អ្នកប្រើប្រាស់ Twitter ច្រើន​ក៏ដោយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​នេះ ព្រោះ​ជនខិលខូច​អាច​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការប្រើប្រាស់​កម្មវិធី Twitter ទៅប្រើ​កម្មវិធី Facebook ដែល​កំពុងមាន​ការពេញនិយម​នៅ​ប្រទេស​យើង​នោះ​។

​សូម​បងប្អូន​មានការ​ពិភាក្សា ឬ​តេ​បញ្ជាក់​អត្តសញ្ញាណ​មុននឹង​ធ្វើការ​ឆ្លើយតប ទាក់ទង​នឹង​ការសុំ​ឱ្យ​ផ្ញើ​លុយ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ណាមួយ​នោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×