Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​ណាស់​! នារី​ម្នាក់​ពិបាកចិត្ត​ចង់​ឆ្កួត ព្រោះ​ខ្លួន​តែមួយ បើ​នៅ​មើល​ម៉ែ តើ​បាន​អ្នកណា​រកលុយ ខណៈ​ម៉ែ​កើត​រើមដំរី​កាន់​ធ្ងន់ធ្ងរ​បែបនេះ​

spot_img

​ភ្នំពេញ​៖ សារ​រៀបរាប់​ដ៏​កម្សត់​បើ​នៅ​មើល​ម៉ែ តើ​បាន​អ្នកណា​រកលុយ របស់​នារី​ម្នាក់​ព្រោះ​ខ្លួន​តែមួយ​ត្រូវ​រ៉ាប់រង​គ្រួសារ ស្រប​ពេលដែល​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារ​កើត​ជំងឺរើម​ដំរី​រីក​រាល​កាន់តែ​ធ្ងន់​នៅត្រង់​ពោះ ហាក់​អស់សង្ឃឹម​នឹង​ការព្យាបាល​ជា បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​បណ្តាញ​សង្គម ក្តុកក្តួល​រំជួលចិត្ត​អាណិត​ដល់​រូបនាង​ជាខ្លាំង​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Ly Single បាន​សរសេរ​រៀបរាប់​ទាំង​កម្សត់​យ៉ាង​ដូច្នេះ​ថា​៖ “​ខ្ញុំ​អាណិត​ម៉ែ​ណាស់ តែ​ខ្លួន​ខ្ញុំ​តែមួយ តើ​ខ្ញុំ​គួ​ធ្វើ​យ៉ាងម៉េច បើ​ខ្ញុំ​ទៅ​មើល​ម៉ែ តើន​រណា​អ្នក​រកលុយ​ទៅ បាន​លុយ​មកពីណា ខ្ញុំ​ជិត​ឆ្កួត​ហើយ ហេតុអ្វី​ជីវិត​ខ្ញុំ​ជួបតែ​បញ្ហា​រហូត​អ៊ីចឹង សូម​ទេវតា​ជួយ​ថែរក្សា​ម៉ែ​ខ្ញុំ​ឲ្យ​គាត់​ឆាប់​ជា​ផង​” ។​

​ក្រោយ​ឃើញបែបនេះ ក៏មាន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ដែល​ពុំ​ដឹងថា​ត្រូវ​ជួយ​អ្វី​បាន តែ​បាន​ចូល​ខំ​មិន​ប្រាប់​នាង​ឲ្យ​ធ្វើតាម​វិធី​ផ្សេងៗ ដែល​ពួកគាត់​ធ្លាប់​ឆ្លងកាត់​ជាមួយនឹង​ជំងឺរើម​នេះ​។ ក្នុងនោះ​អ្នកខ្លះ​បាន​ប្រាប់ថា «​ខ្ញុំ​ក៏​ធ្លាប់​កើត​អា​រើម​និង​ដែរ​តែ​ខ្ញុំ​ឲ្យ​គេ​អុជ​ឲ្យ​ជា​ដូច​គេ​បេះ​» , «​ខ្ញុំ​ធា្ល​ប់​កើត​រើម​ដូច​អ៊ុំ​អ៊ីចឹង បង​យក​សណ្ដែកខៀវ​មក​ព្រួស និង​ជី​យកមក​ញី​ឲ្យ​ចេញ​ទឹក ហើយ​ជូត​ទៅ តែមួយ​អាទិត្យ​បាត់​ហើយ​» ។ អ្នក​ខ្លះទៀត ប្រាប់ថា​ឲ្យ​យកមក​ពេទ្យ​កាល់ម៉ែ​តទៅ ព្រោះ​មីង​របស់ខ្លួន​ក៏​កើត​ជំងឺ​ហ្នឹង​ដែរ តែ​គ្រូខ្មែរ​មើល​ពុំជា កុំ​បានមក​ពេទ្យ​កាល់ម៉ែត​ទេ កុំ​អី​មិនដឹង​យ៉ាងណា​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​បង្ហាញ​ថ្នាំពេទ្យ​ព្យាបាល​ជំងឺរើម​នេះ​ផងដែរ​៕ ដោយ​៖ លឹម ហុង​


spot_img
×