Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កំពុង​ស្វែងរក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Khmer Shear មក​ចាត់ការ​តាមច្បាប់ ដែល​ចុះផ្សាយ​បង្ក​អសន្តិសុខ​ថា មាន​ករណី​ចាប់​ជម្រិត​ម្ចាស់​ឡាន​មួយគ្រឿង​

spot_img

​ភ្នំពេញ​៖ មាន​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះថា Khmer Shear ដែល​បាន​ចុះផ្សាយ​ថា «​ម្ចាស់​ឡាន​ត្រូវគេ​ចាប់​ជម្រិត ផ្លាកលេខ 2AL-4977 » ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បកស្រាយ និង​បដិសេធ​ទាំងស្រុង ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះថា Khmer Shear ហើយ​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ដែលមាន​បំណង​បង្ក​ភាពចលាចល និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ចាប់​ជម្រិត​ម្ចាស់​រថយន្ត ម៉ាក​LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AL-4977 ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ ហួន ពុធ​ធា​រី មាន​ទីលំនៅ​ផ្ទះ​លេខ​284AE2Z ផ្លូវ​93 សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ត្រូវបាន​គេ​ចាប់​ជម្រិត​នោះ សមត្ថកិច្ច​បាន​ចុះទៅ​ជួប​សាមីខ្លួន ដល់​លំនៅដ្ឋាន និង​រថយន្ត ហើយ​គាត់​បាន​បំភ្លឺថា គាត់​ជា​ម្ចាស់​រថយន្ត ហើយ​ពុំ​ត្រូវបាន​គេ​ចាប់​ជម្រិត​ដោយ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ចុះផ្សាយ​
​ឡើយ ហើយ​សាមីខ្លួន​ដែលជា​ម្ចាស់​រថយន្ត បានបញ្ជាក់​យ៉ាងច្បាស់​ថា « ការចុះផ្សាយ​នេះ​ជា​ព័ត៌មាន​មិន​ពិត​» ។

​នៅពេលនេះ សមត្ថកិច្ច​កំពុងតែ​ស្វែងរក ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ដែលមាន​បំណង​បង្ក​ភាពចលាចល និង​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×