Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ីចឹង​តើ​បានជា​សត្វព្រៃ​វិនាស​! រកឃើញ​ខ្សែ​ឆក់​នៅក្នុង​ដីចំការ​អំពៅ​ក្បែរ​តំបន់​ព្រៃ​សហគមន៍​ប្រាំបី​មុម សំណាង​ហើយ​ចេះ​រកឃើញ​ទាន់ ពុំ​នោះទេ អាច​មនុស្ស​ក៏​មិន​រស់​ដែរ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជាហេតុ​ការណ៍​មួយ​ដ៏​តក់ស្លុត និង​មិន​នឹកស្មាន​សោះឡើយ ខណៈ​ខ្សែ​ឆក់​ដែល​ជនខិលខូច​លួច​ដាក់ពង្រាយ​ខ្វាត់ខ្វែង ដើម្បី​ទាក់​យក​សត្វព្រៃ ត្រូវបាន​រកឃើញ​នៅក្នុង​ដីចម្ការ​អំពៅ​ក្រុមហ៊ុន​មួយកន្លែង ក្បែរ​តំបន់​ព្រៃ​សហគមន៍​ប្រាំបី​មុម ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។​

​បើតាម​មន្ត្រី​ល្បាត​សហគមន៍​ប្រាំបី​មុម ឧបករណ៍​ដែល​ត្រូវបាន​រកឃើញ​មាន អាំង​ម៉ូ​ទ័​រ​១, អាគុយ​មាន​ថាមពល ១០០ អាំ​ពែ​១ និង​ខ្សែ​ឆក់​ប្រវែង​ប្រហែល​១០០​ម៉ែត្រ​។ នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​ឧបករណ៍​ល្មើស​នេះ​ត្រូវបាន​រកឃើញ​ទាន់ពេលវេលា ពុំនោះសោត កុំថាឡើយ​តែ​សត្វ នោះ​មនុស្ស​ក៏​មិន​រស់​ដែរ​។​

​ជាមួយនឹង​ទង្វើ​ដ៏​អាក្រក់​បំផ្លាញ​សត្វព្រៃ​នេះ​ផងដែរ បើ​តាមតែ​ចិត្ត​ក្តៅក្រហាយ​ដើម្បី​ចាប់​ជនខិលខូច​នោះមក​ផ្តន្ទាទោស គេ​ក៏បាន​ឲ្យ​យោបល់​ទៅ​មន្ត្រី​ល្បាត​ថា ប្រសិនជា​ដក​ក្បាល​អាគុយ​ចេញ​កុំ​ឲ្យ​ឆក់ ហើយ​ពួន​ចាំ​ឃ្លាំមើល​ជនល្មើស ប្រហែលជា​អាច​ឃើញ​៕ ដោយ​៖ លឹម ហុង​

 

spot_img
×