Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកទ្វារព្រំដែនភ្លាម ជង្គង់​មាន់ ឆ្អឹង​មាន់ និង​ប្រហិត ជាង​៧០០​គីឡូ ខូចគុណភាព ដែល​ឈ្មួញ​លួច​នាំចូល​ពី​ថៃ ត្រូវ​ដកហូត យកទៅ​កម្ទេចចោល​

spot_img

​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅវេលា​ម៉ោង​៣​និង​១៥​នាទី​ល្ងាច ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០២០ បានធ្វើការ​ស្រាវជ្រាវ រកឃើញ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់ យកមក​ស្តុក​លាក់ទុក​ចំនួន​៣​ទីតាំង ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ទោ យឹម នី នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ៖ ដោយ​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តែងតែ​ដាក់បទបញ្ជា ដល់​កម្លាំង​នគរបាល​ជំនាញ ត្រូវ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា ដែល​លួច​នាំចូល​នូវ​ទំនិញ​ចំណីអាហារ​ខូចគុណភាព ពី​ប្រទេសជិតខាង យកមក​ចែកចាយ​ក្នុងស្រុក ដែល​បង្គ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ជា​លទ្ធផល​នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​ស្រាវជ្រាវ​រកឃើញ​ទីតាំង​លួច​ស្តុក​ទុក​ទំនិញ​ខូចគុណភាព ចំនួន​៣​កន្លែង ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆែកឆេរ​រកឃើញ​មាន​លាក់ទុក​គ្រោងឆ្អឹង​មាន់ ប្រហិត​សាច់មាន់​ខូចគុណភាព នាំចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ សរុប​ចំនួន​៧៤៨​គីឡូក្រាម ចំពោះ​សាច់មាន់​ខូចគុណភាព​ទាំងនេះ កម្លាំង​នគរបាល​ជំនាញ​ធ្វើ​ការដុត​បំផ្លាញចោល​ក្នុង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់ថា ៖ ម្ចាស់ផ្ទះ​ដែល​លាក់ទុក​គ្រោងឆ្អឹង​មាន់ ប្រហិត​សាច់មាន់ ខូចគុណភាព​ទាំងនោះ​គឺ ១) ឈ្មោះ ឈន់ ឈាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២) ឈ្មោះ រុន រ៉ាវី​ភឹ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣) ឈ្មោះ ឆុន វ៉ាន់​ថុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×