Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន CP ALL នឹង​នាំយក​ហ្វ្រ​ន​ឆាយ​ហាង​កាហ្វេ​ល្បី Bellinee’s ទៅកាន់​ប្រទេស​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ក្រុមហ៊ុន​សាជីវកម្ម CP ALL ប្រទេស​ថៃ គ្រោង​នាំយក​ហាង​កា​ហ្វ​ល្បី​ម៉ាក Bellinee’s ទៅកាន់​ទីផ្សារ​កម្ពុ​ជានា​ដើមឆ្នាំ​ក្រោយ បន្ទាប់ពី​បាន​សម្លឹង​ឃើញ​កត្តា​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ភាព​ស៊ី​វិ​ល័យ​របស់​ប្រជាជន និង​បរិយាកាស​អំណោយផល សម្រាប់​អាជីវកម្ម​ហ្វ្រេ​ន​ឆាយ​កាហ្វេ នៅក្នុង​ប្រទេស​កម្ពុជា​។​

​គម្រោង​ខាងលើ​ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា​រវាង ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​លោក ឆា​រ៉ាត់ លី​គីត​គុន​ណាវ​ង្ស (Charahts Likitkunawong) ទីប្រឹក្សា​អគ្គនាយក​ក្រុមហ៊ុន CP ALL កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ស្ថានទូត​កម្ពុជា នាទី​ក្រុង​បាងកក​។​

​នៅក្នុង​ជំនួប ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​សម្តែង​ការស្វាគមន៍ និង​បានស្នើ​លោក ឆា​រ៉ាត់ លី​គិត​គុន​ណាវ​ង្ស សិក្សា​អំពី​គោលដៅ​ទីផ្សារ ដៃគូ​ប្រកួតប្រជែង និង​ទីតាំង​ដែលមាន​ភាពងាយស្រួល​ស​ម្រា​ប់​អតិថិជន​។ ឯកឧត្តម​ឯកអគ្គរាជទូត ក៏បាន​ជម្រាបជូន​លោក ឆា​រ៉ាត់ លី​គិត​គុន​ណាវ​ង្ស អំពី​យុទ្ធសាស្ត្រ​ថៃ​បូក​១ និង​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត ក្នុងការ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ និង​ការបណ្តាក់ទុន​ពី​បរទេស តាមរយៈ​ការអនុវត្ត​ការទូត​សេដ្ឋកិច្ច​បែប​ទំនើប​។​

​ជាការ​ឆ្លើយតប លោក ឆា​រ៉ាត់ លី​គីត​គុន​ណាវ​ង្ស បាន​ថ្លែងអំណរគុណ ឯកឧត្តម អ៊ូ​ក សោភ័ណ ដែល​តែង​គាំទ្រ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន CP ALL និង​តែង​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ អំពី​គោលនយោបាយ​វិនិយោគ កាលានុវត្តភាព​ធុរកិច្ច ការធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ និង​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​៕

ដោយ៖CEN


spot_img
×