Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហើប​ពី​ហេតុផល​ដែល Trump បញ្ឈប់​ការដាក់ទណ្ឌកម្ម​ប្រទេស​រុស្ស៊ី​បន្ថែមទៀត​

spot_img

រដ្ឋាភិបាល​អាមេរិក បានប្រកាសថា ខ្លួន​នឹង​មិន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ក្រោម​ច្បាប់​ថ្មី ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ក្រុង​ម៉ូស្គូ ពី​បទ​ជ្រៀតជ្រែក​ជាមួយ​ការ​បោះឆ្នោត​អាមេរិក​នៅ​ឆ្នាំ ២០១៦ ។​

​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ប្រឈម​នឹង​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃទី ២៩ ខែ​មករា​ដើម្បី​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ពីរ​នៃ​ច្បាប់ CAATSA ដែល Trump មាន​ការស្ទាក់ស្ទើរ​ក្នុង​ការចុះហត្ថលេខា​នៅ​ខែ​សីហា​ឆ្នាំ​មុន​។

​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី​វ​និង​សហរដ្ឋអាមេរិក ត្រូវ​បាន​រារាំង​ដោយ​ការដាក់ទណ្ឌកម្ម ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ រតនាគារ​សហរដ្ឋ​អា​មេ​រិច មិនទាន់​បាន​ទទួល​ព័ត៌មាន​អំពី​បញ្ជី​អង្គភាព និង​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ចំពោះ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការបោះឆ្នោត​នោះទេ​។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump មិនទាន់​បាន​ធ្វើ​របាយ​ការណ៍​ជា​សាធារណៈ​ដូច​ដែល​បានទាមទារ​ទេ​។​

CAATSA – ច្បាប់​ប្រឆាំង​ជំទាស់​របស់​សហរដ្ឋអាមេរិក​បានអនុម័ត​ទណ្ឌកម្ម – តម្រូវ​ឱ្យ​រដ្ឋាភិបាល​ចុះបញ្ជី “​ពួក មេក្លោង​នយោបាយ ស្និទ្ធស្នាល​នឹង​” រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​ប្រកាស​ផ្សាយ​របាយការណ៍​ដែល​រៀបរាប់​លម្អិត​អំពី ផលវិបាក​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Heather Nauert បាន​ពន្យល់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ថ្ងៃនេះ​យើង​បាន​ប្រាប់​សភា​ថា ច្បាប់​នេះ​និង​ការអនុវត្ត​របស់​វា កំពុង​រារាំង​កិច្ចសន្យាលក់​យោធភ័​ណ្ឌ​ផ្នែក​ការពារជាតិ​របស់​រុស្ស៊ី​។ ចាប់តាំងពី​ការអនុម័ត​ច្បាប់​យើង​បាន​ប៉ាន់ស្មាន​ថា រដ្ឋាភិបាល​បរទេស​បាន​លះបង់​កិច្ចសន្យា​មួយចំនួន ដែល​បាន​កំណត់ ឬ​ប្រកាស ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ផលិតផល​ការពារជាតិ​របស់​រុស្ស៊ី​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ Nauert ទទួលស្គាល់ថា ដោយហេតុ​ថា​កិច្ចសន្យា​យោធ​ភណ្ឌ​ការពារ​ជាតិ​មាន​ទំហំ​ធំ ហើយ​ជា​ញឹកញាប់​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយ​រយៈពេល​វែង ដូច្នេះ​វា​ឆាប់​ពេក​ក្នុង​ការបញ្ជាក់​ពី​ឥទ្ធិពល​ជាក់លាក់​នៃ​ច្បាប់​នេះ​។​

«​តាម​ទស្សនៈ​ខាង​លើ បើ​ច្បាប់​កំពុង​ត្រូវបាន​អនុវត្ត ការ​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព និង​បុគ្គល​នឹង​នឹង​ពុំ​ចាំបាច់​ទៀត​ទេ ព្រោះ​ច្បាប់​ត្រូវបាន​ប្រើ​ជា​វិធានការ​ព្រមាន​រួចជាស្រេច -​អ្នកនាំពាក្យ​បាន​ពន្យល់​៕ សូ​យ​ន​

spot_img
×