Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ជួង​គ្រាប់បែក​ខ្នាត​យក្ស បំពាក់​ក្នុង​សាលារៀន​មួយ​ក្នុង​ខេត្តព្រៃវែង ត្រូវបាន​ស៊ីម៉ាក់​ដកហូត ព្រោះតែ​ហេតុផល​មួយ​នេះ​….

spot_img

​ភ្នំពេញ ៖ ក្រោយពី​បានឃើញ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Angkor Thom បាន​បង្ហោះ​ផ្តល់ព័ត៌មាន «​ជួង​សម្បក​គ្រាប់បែក​» ត្រូវបាន​បំពាក់​ដើម្បី​បន្លឺសំឡេង​នៅក្នុង​សាលារៀន​មួយកន្លែង ក្នុង​ខេត្តព្រៃវែង​រួចមក នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ខាង​មន្ត្រី​ស៊ីម៉ាក់​បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ និង​សាលារៀន ដើម្បី​សុំ​ធ្វើការ​ដកហូត​។​

​ទាក់ទង​នឹង​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើនេះ លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កម្ចាត់មីន​កម្ពុ​ជា ហៅ​កាត់​ថា CMAC បាន​ប្រាប់​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ «​ឈប់​ឮ​ស​ឡេង​ជួង​គ្រាប់បែក​ទៀតហើយ​!! ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ដកហូត​បានសម្រេច​! សូម​អរគុណ​លោកនាយក​សាលា​និង​ប៉ូលិស​មូលដ្ឋាន​ចូលរួម​សហការ​! និង​សូម​អរគុណ​លោក​ម្ចាស់​fab account ឈ្មោះ​Angkor Thom ដែល​បាន​ផ្តល់ព័ត៌មាន​នេះ​» ។

​យ៉ាងណាមិញ ដើម្បី​កុំ​ឲ្យ​សាធារណជន​មានការ​ងឿងឆ្ងល់​ជុំវិញ​មូលហេតុ​ដកហូត​ជួង​គ្រាប់បែក​នេះ លោក ហេង រតនា ក៏បាន​ពន្យល់​លម្អិត​បន្ថែមថា «​ក្រោយ​សង្គ្រាម​បានបញ្ចប់​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ឬ​យក​សម្បក​គ្រាប់​សំណល់​ជាតិ​ផ្ទះ​ពី​សង្គ្រាម​មួយចំនួន​មក​ធ្វើជា​ជួង តាម​វត្ត​អារាម តាម​សាលា និង​តាម​ស្នាក់ការ​ភូមិ ស្ទើរតែ​ជា​រឿង​ធម្មតា​ទៅហើយ គ្មានអ្វី​ចំឡែក​ទេ​! ហើយ​ស្របតាម​ការរីកចម្រើន​និង​ផ្លាស់ប្តូរ​របស់​សង្គមជាតិ ការប្រើប្រាស់​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​សំណល់​ពី​សង្គ្រាម ទាំងនេះ​ធ្វើជា​ឧបករណ៍ប្រើប្រាស់ ត្រូវបាន​ហាមឃាត់ ដើម្បី​ចៀសវាង​ការផ្តល់​សារ​ខុស​ដល់​ក្មេងៗ នឹង​អាច​បង្ក​គ្រោះថ្នាក់​នៅពេល​ក្មេងៗ​អាច​លេង​វាយ​គ្រាប់​ផ្សេងៗ​ទៀត​»​។​

​នាយក​មជ្ឈមណ្ឌល CMAC រូបនេះ នៅបាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា «​គ្រាប់បែក​ដួង​ដែល​ជួបប្រទះ​នៅតាម​វត្ត​អារាម​សាលារៀន​និង​ស្នាក់ការ​ភូមិ​នោះ ភាគច្រើន​គ្មាន​រំសេវ និង​ក្បាល​គីប​បង្ក​ផ្ទុះ​ទេ​! ប៉ុន្តែ​ដើម្បី​បម្រើ​គោលការណ៍​អប់រំ​ការយល់ដឹង ពី​គ្រោះថ្នាក់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នោះ ទើបត្រូវ​ដកហូត​ហើយ​នៅសល់​តាម​វត្ត​អារាម​សាលារៀន និង​ស្នាក់ការ​ភូមិ​មូលដ្ឋាន​សាធារណៈ​មួយចំនួនទៀត មិនទាន់​ជ្រាប​និង​មិនទាន់បាន​ដកហូត ដោយ​គ្មាន​ព័ត៌មាន​! ហើយ​បញ្ហា​នៅ​សេសសល់​នេះ មាននៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​មិនមែន​តែ​នៅ​ខេត្តព្រៃវែង ស្វាយរៀង ឬ​កំពង់ធំ សៀមរាប​នោះទេ​»៕ ដោយ​៖ លឹម ហុង​

spot_img
×