Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​បងប្រុស​! សុខចិត្ត​ប្រថុយ​ជីវិត​ឲ្យ​ឆ្កែ​ខាំ ដើម្បី​ការពារ​ប្អូនស្រី​ឲ្យ​មាន​សុវត្ថិភាព​

spot_img

​ក្មេងប្រុស​អា​មេ​រិច​អាយុ ៦​ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​សរសើរ​ថា​ជា​វីរៈបុរស​ពិតៗ ក្រោយ​គ្រួសារ​គាត់​បាន​និយាយថា គាត់​ត្រូវបាន​ឆ្កែ​ខាំ​ហែកហួរ ដោយសារតែ​ជួយ​ការពារ​ប្អូនស្រី​របស់ខ្លួន​។​

​ក្មេងប្រុស​ឈ្មោះ Bridger Walker មកពី​រដ្ឋ Wyoming បាន​ប្រថុយ​ជីវិត​របស់ខ្លួន​ការពារ​ប្អូនស្រី​ពី​ការវាយប្រហារ​របស់​ឆ្កែ​មួយ​ក្បាល កាលពី​សប្តាហ៍​មុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ម្តាយមីង​របស់​ក្មេងប្រុស​នោះ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Instagram​។​

​ស្ត្រី​ឈ្មោះ Nikki Walker និយាយ​ពី​ក្មួយប្រុស​គាត់​ទៀតថា បើទោះបី​ត្រូវ​ឆ្កែ​ខាង​ជាច្រើន​ដង​នៅលើ​ថ្ពាល់ គាត់​នៅតែ​អាច​ចាប់ទាញ​ដៃ​ប្អូនស្រី​គាត់ ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់ ទាំង​ខ្លួនឯង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​។​

​ក្មេងប្រុស​នោះ​ប្រាប់​មីង​គាត់​ថា “​ប្រសិន​នរណាម្នាក់​ត្រូវស្លាប់ អ្នកនោះ​គួរតែ​ជា​រូបខ្ញុំ​”​។​

Bridger Walker រងរបួស​ធ្ងន់​នៅលើ​មាត់ ថ្ពាល់​ខាងឆ្វេង និង​ភ្នែក​របស់គាត់ ហើយ​គាត់​ត្រូវបាន​ដេរ​អស់ ៩០​ថ្នេរ បន្ទាប់ពី​ការវាយប្រហារ​របស់​ឆ្កែ​។​

​មីង​គាត់​និយាយទៀតថា ក្មួយ​គាត់​កំពុងតែ​ជាសះស្បើយ ហើយ​របួស​របស់គាត់​បាន​ធូរស្រាល​ទៅៗ​។​

“​គាត់​មាន​ស្មារតី​អស្ចារ្យ ហើយ​បុគ្គលិកលក្ខណៈ​របស់គាត់​នៅ​ដដែល​”​។​

​ស្ត្រី​ខាងលើ​និយាយទៀតថា គ្រួសារ​គាត់​មិនមាន​កំហឹង​ជាមួយនឹង​ម្ចាស់​ឆ្កែ​ឡើយ​។ ម្ចាស់​ឆ្កែ​ជា​មនុស្ស​ល្អ ដែលមាន​ទឹកចិត្ត​ល្អជា​មួយ​នឹង​ក្មួយ​គាត់ និង​គ្រួសារ​គាត់​។​

“​ពួកយើង​គ្មាន​អារម្មណ៍​អាក់អន់ចិត្ត​ចំពោះ​ពួកគេ​ឡើយ (​ម្ចាស់​ឆ្កែ​)”​។​

​ស្ត្រី​នោះ​និយាយទៀតថា គាត់​ចែករំលែក​ពី​រឿង​ក្មួយ​របស់គាត់ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ពាក្យ​លើកទឹកចិត្ត​ពី​វីរៈបុរស ដែល​ក្មួយ​គាត់​ចូលចិត្ត រួមមាន តារា​សម្តែង Vin Diesel, Mark Ruffalo, Tom Holland និង Chris Hemsworth៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Nypost​

spot_img
×