Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​បើក​ម៉ូតូ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅបុក​កន្ទុយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ឪឡឹក ដួល​នៅ​កណ្តាល​ថ្នល់ ត្រូវ​រថយន្តបុក​កិន​ចំក្បាល ស្លាប់

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ជាជាង​សំណង់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត​កុងតឺន័រ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ចន្លោះ​គីឡូម៉ែត្រ ១១៧.១១៨​នៅត្រង់ចំណុច​ភូមិ​ថ្ម ស ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្ត ស្វាយរៀង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក C125 ស៊េរី​2018 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ស្វាយរៀង 1I .2135 បើកបរ​ដោយ​ឈ្មោះ ឃួន ចាន់​រ៉ា ភេទ​ប្រុស អាយុ 42 ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ប្រភព​ដដែល​បាន​បន្តថា ចំណែក​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ផ្លាកលេខ ភ្នំពេញ 3E 9822 ផ្លាកលេខ​រ៉ឺម៉ក​រថយន្ត 4A 7659 បើកបរ​ដោយ​ឈ្មោះ ប៉ែន រ៉ុ​ម ភេទ​ប្រុស អាយុ 62 ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គ្មាន​របួស ។​

​បច្ចុប្បន្ន​អ្នកបើកប​រថយន្ត​នឹង​មធ្យោបាយ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ចាត់ការ​បន្តទៅ​តា​ផ្លូវច្បាប់ ។ ហើយ មូលហេតុ​ជនរងគ្រោះ​បើក​ម៉ូតូ​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅបុក​កន្ទុយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ឪឡឹក ហើយក៏​បាន​ដួល​នៅ​កណ្តាល​ថ្នល់ ត្រូវ​រថយន្តបុក​កិន​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់ រីឯ​ម៉ូតូ​រ៉ឺម៉ក​រត់គេច​ពី​កន្លែងកើតហេតុ​៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×