Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មនុស្ស ៥០​នាក់​ស្លាប់ និង ២​លាន នាក់​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ឥណ្ឌា​

spot_img

មនុស្ស​យ៉ាងហោចណាស់​ចំនួន ៥០​នាក់​បាន​ស្លាប់ និង​ជាង ២​លាន​នាក់​រង​ផលប៉ះពាល់ ដោយសារតែ​ទឹកជំនន់​នៅក្នុង​រដ្ឋ Assam នៃ​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​នៃ​ប្រទេស​នេះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​បណ្តាល​ឲ្យ​លិច​ភូមិ​រាប់ពាន់​។ ជំរំ​រាប់រយ ត្រូវបាន​គេ​សាងសង់​ដើម្បី​ផ្តល់​ជម្រក​ដល់​ជនរងគ្រោះ​។​

​ការ​មាន​ភ្លៀង​មូសុង​ខ្លាំង​នៅ​តំបន់​ខាងលើ​គឺជា​រឿង​ធម្មតា ដែល​កើតមាន​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំនេះ វា​ធ្វើ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ខណៈដែល​ឥណ្ឌា​កំពុង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​វីរុស​កូ​រ៉ូ​ណា​។​

​កាលពី​ថ្ងៃ​អង្គារ មន្ត្រី​និយាយថា តំបន់​នៃ​ឧទ្យាន​ជាតិ Kaziranga នៅក្នុង​រដ្ឋ Assam ដែលជា​តំបន់​បេតិកភណ្ឌ​របស់​អង្គការ​យូ​នី​ស្កូ ត្រូវបាន​លិចលង់ និង​បណ្តាល​ឲ្យ​សត្វ​យ៉ាងតិច ៥១​ក្បាល​បាន​ងាប់​។ មន្ត្រី​តំបន់​នោះបាន​សង្គ្រោះ​សត្វ​ចំនួន ១០២​ក្បាល ខណៈដែល​សត្វ​ខ្លា និង​រមាស​មួយចំនួន បាន​វង្វេង​ចូលក្នុង​ភូមិ​ក្បែរ​នោះ ដើម្បី​គេច​ពី​ទឹកជំនន់​។​

​តំបន់​ឧទ្យាន​ជាតិ Kaziranga ជា​កន្លែង​រស់នៅ​របស់​រមាស​ស្នែង​មួយចំនួន ២ ភាគ ៣​នៃ​រមាស​ទាំងអស់​នៅលើ​ពិភពលោក​។​

​មន្ត្រី​ឥណ្ឌា​បាន​បញ្ចេញ​ទូក​ចំនួន ១០០​គ្រឿង​ទូទាំង​រដ្ឋ​រងគ្រោះ ខណៈដែល​អាជ្ញាធរ​បាន​សាងសង់​ជំរុំ​ចំនួន​ជិត ៥០០ ទូទាំង ២០​ស្រុក ដើម្បី​ផ្តល់​ជម្រក​បណ្តោះអាសន្ន​ទៅដល់​មនុស្ស​ជាង ៦០.០០០​នាក់​។ ផ្លូវ ផ្ទះសម្បែង និង​អគារ ត្រូវបាន​ជន់​លិច​ដោយ​ទឹកជំនន់​នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ខាងលើ​។​

​សូម​រំលឹកថា នៅក្នុង​ខែ​ដូចគ្នា កាលពី​ឆ្នាំមុន មនុស្ស​រាប់លាន​នាក់​ត្រូវបាន​ជាប់​គាំ ឬ​ផ្លាស់ប្តូរ​ទីលំនៅ ដោយសារតែ​ទឹកជំនន់​បំផ្លិចបំផ្លាញ​មួយផ្នែកធំ​នៃ​ប្រទេស​ឥណ្ឌា នេ​ប៉ាល់ និង​បង់​ក្លា​ដេ​ស​។​

​រដ្ឋ​ចំនួន ២​របស់​ឥណ្ឌា គឺ Assam និង Bihar រង​ការវាយប្រហារ​ខ្លាំងជាងគេ ដោយ​មន្ត្រី​បញ្ជាក់ថា មាន​មនុស្ស​ស្លាប់​ជិត ១០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×