Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​កម្ពុជា​ចំនួន​៤៩២​នាក់ បាន​ចេញទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង ៖ រាជរដ្ឋាភិបាល​បាន​បញ្ជូន​និស្សិត​ចំនួន​៤៩២​នាក់ ស្រី​១៣៥​នាក់ ឲ្យ​ត្រឡប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​ប៉ាយ នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយមាន​ការសម្របសម្រួល ពី​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ព្រមទាំង​សមត្ថកិច្ច​គន​របា​លអ​ន្តោ​ប្រវេសន៍​ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម និង​អគ្គ​កុងស៊ុល​។​

​ទាក់ទិន​ទៅ​និង​ក្រុមនិស្សិត​ដែល​បាន​ទៅ​បន្ត​កម្មសិក្សា នៅ​ប្រទេស​វៀតណាម​នេះដែរ លោកនាយ​រង​នគ​បាល​អន្តោប្រវេសន៍​ប៉ុស្តិ៍​ច្រកទ្វា ព្រំដែន​អន្តរជាតិ​ក្រុង​បាវិត បាន​ឲ្យ​ដឹងថា មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ច្រក ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត បាន​សហការ​ជាមួយ ការិយាល័យ​ទំនាក់ទំនង​សាធារណៈ និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​វៀតណាម ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ សមត្ថកិច្ច​ខេត្ត​តៃនិញ សម្របសម្រួល​ដំណើរ​និស្សិត សិក្ខាកាម​យោធា សិក្ខាកាម​នគរបាល​ចំនួន​៤៩២​នាក់ ក្នុងនោះ​ស្រី​១៣៥​នាក់​នាក់ ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បាយ វិលត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​វិញ​។​

​ប្រភព​បន្តថា និស្សិត​ដែល​ចេញទៅ​បន្ត​ការសិក្សា​នេះ​គឺ នៅ​៥២​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្ដាល ទូទាំងប្រទេស​វៀតណាម (​នៅ​ទីក្រុង​ហាណូយ ទីក្រុង​ហូជីមិញ និង​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​នៅ​ប្រទេស​វៀតណាម​)​។ ទន្ទឹម​នោះ អាជ្ញាធរខេត្ត​តៃនិញ បានរៀបចំ​កន្លែង​ច​ត្តា​ឡី​ស័ក​២​កន្លែង (​ប្រុស​១​កន្លែង​ស្រី​១​កន្លែង​) នៅក្នុង​ក្រុង​តៃនិញ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ នេះ​ជា​លើកដំបូង​ហើយ ដែល​ក្រសួង​អប់រំ ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា បាន​បញ្ជូន​និស្សិត​ខ្មែរ​ឲ្យ​ត្រឡប់ ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​វៀតណាម​វិញ ដោយ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​ជំនាញ នៃ​មហាវិទ្យាល័យ ក្នុងប្រទេស​វៀតណាម បានចាប់ផ្តើម​បើក​ឲ្យ​សិស្ស​និស្សិត​ចូល​សិក្សា​វិញ​។ ដោយ​ប្រទេស​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា គ្រប់គ្រង​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បានល្អ​មាន​ប្រសិទ្ធភាព ដោយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្ត​ការធ្វើ​អនាម័យ​ជាប់​ជាប្រចាំ​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×