Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅចាំ​គូស្នេហ៍​នេះ​ទេ​! នៅ​សុខៗ ស្រាប់តែ​ខាង​ស្រី​ជា​ភរិយា​បុរស​រូបនេះ បង្ហោះ​សារ​យ៉ាង​ក្តុកក្តួល​រំជួលចិត្ត និយាយ​រៀបរាប់​ពី​ប្តី​ថា​….

spot_img

​ភ្នំពេញ​៖ ជឿជាក់ថា​បងប្អូន​មហាជន​ភាគច្រើន នៅ​ចាំបាន​មិនទាន់​ភ្លេច​នោះទេ ចំពោះ​គូស្នេហ៍​មួយ​ដែល​បាន​រៀបការ​នឹង​គ្នា​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ខេត្តកំពង់ធំ កន្លងទៅនេះ ដែល​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះតែ​ខាង​កូនកំលោះ​វ័យ​ចំណាស់​ជិត ៦០ ឆ្នាំ​ទៅហើយ ខណៈ​កូនក្រមុំ​វិញ​អាយុ​ជាង ២០ ឆ្នាំ ប៉ុណ្ណោះ ដែល​មើលទៅ​ប្រៀប​ដូច​ឪពុក និង​កូន​អ៊ីចឹង​។​

​បើទោះជា​មាន​មនុស្ស​មួយចំនួន នាំគ្នា​រិះគន់ថា នេះ​មកពី​ដោយសារ​ឥទ្ធិពល​នៃ​ដុល្លារ ក៏​អ្នក​ទាំងពីរ​មិន​យកចិត្តទុកដាក់​ទៅនឹង​ពាក្យ​ទាំងអស់​នោះឡើយ ព្រោះថា ពួកគាត់​ពិតជា​ស្រឡាញ់គ្នា​ដោយ​ចិត្ត និង​ចិត្ត ហើយ​ជាក់ស្តែង គាត់​ក៏​មិនមែនជា​ថៅកែ​ក្រុមហ៊ុន ឬ អ្នកមាន​ទ្រព្យ​ស្តុក​ណា​នោះទេ ពោលគឺ​ត្រឹមតែ​ជា​អ្នករត់​កង់​បី​ឥណ្ឌា (PassApp) ប៉ុណ្ណោះ​។​

​ពិតមែន​ហើយ ក្រោយ​រៀបការ ប្តី​ប្រពន្ធ​១​គូ​នេះ គេ​កម្រ​ឮ​នូវ​ពាក្យ​ប្រេះឆា​គ្នា​នោះទេ ពោលគឺ​អ្នក​ទាំងពីរ កាន់តែ​បង្កើន​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​ទៅវិញ​មក តាមរយៈ​ការ​បង្ហោះ​រូបភាព​ផ្អែមល្ហែម​នឹង​គ្នា​តាមរយៈ​បណ្តាញ​សង្គម​ជារឿយៗ ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​ច្រណែន​ខ្លាំង​តែម្តង​។​

​ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ គេ​បាន​ប្រទះឃើញ នារី​ជា​ប្រពន្ធ​បុរស​វ័យ​ចំណាស់​រូបនេះ បាន​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត ដោយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Neng Chanthy Chamming ដោយ​រៀបរាប់​សរសើរ​ប្តី​យ៉ាង​រំភើប​ក្តុកក្តួល​ថា​៖ ប្ដី​សម្លាញ់ អរគុណ​បង​ដែល​ចូលមកក្នុង​ជីវិត​អូន បង្រៀន​អូន​ឲ្យ​ស្គា​ល់ពី​បុព្វហេតុ​នៃ​ការ​រស់ អូន​សែន​ពេញចិត្ត​ដែល​បាន​ក្លាយជា​ដៃគូ​ជីវិត​ដើរ​រួម​ផ្លូវ​ជាមួយ​បង ទាំង​ដឹងថា​ផ្លូវ​នោះ​វា​ពិបាក​ក៏ដោយ តែ​អូន​ក៏​ពេញ​ចិត្តនឹង​ទទួល​ព្រោះ​អូន​ដឹងថា ដៃគូ​ជីវិត​របស់​អូន ជា​មនុស្ស​ល្អ និង​មានគុណ​តម្លៃ​គ្រប់គ្រាន់ សម្រាប់​អោយ​អូន​តស៊ូ​ជាមួយ​បាន ទោះបី​យើង​គ្មាន​គ្រប់យ៉ាង តែ​អ្វីដែល​យើង​មាន គឺ​យើង​មានចិត្ត និង​តស៊ូ​ជាមួយគ្នា​។​

​ស្គាល់​ជីវិត​ថា​តើ​យើង​ចង់បាន​អ្វី​? អូន​សែនស្ដាយ​ដែល​អូន​មិនអាច​ឈឺ​ជំនួស​បង អូន​ចង់ឃើញ​បង​មាន​សុខភាព​ល្អ អ្វីដែល​អូន​ចង់បាន និង​ប្រាថ្នា​រាល់ថ្ងៃ សុំ​ឲ្យ​បង​បាន​ស្ថិតនៅ​ជាមួយ​រហូត​ទៅ អូន​ស្រឡាញ់​បង​ណាស់ ប្ដី​សម្លាញ់​។ (​ផ្ទះ លុយកាក់​) យើង​គ្មាន​ឡើយ តែ​អ្វីដែល​ប្ដី​សម្រេច​ថា​ល្អ គឺ​អូន​ទទួលស្គាល់​គ្រប់យ៉ាង ព្រោះ​អ្វី​ដែលជា​ភាពត្រឹមត្រូវ គឺ​បង​តែង​ជ្រោមជ្រែង​ជានិច្ច អូន​នឹង​រួម​ផ្លូវ​ជីវិត​នេះ​ជាមួយ​បង​»៕ ដោយ​៖ លឹម ហុង​


spot_img
×