Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តតាកែវ បំបែកសំណុំរឿង​ឃាតកម្ម​១​ករណី ក្រោយ​កន្លង​ហួស​ជិត​មួយឆ្នាំ​

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ពីរ​នាក់ ត្រូ​បាន​ប៉ូលិស​ជំនាញ​ក្រុង​ដូន​កែវ សហការ​និង​ប៉ូលិស​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា នឹង​ឈានដល់​ការចាប់​ឃាត់ខ្លួន ក្រោយ​បាន​ប្រព្រឹត្ត​កន្លង​ទៅជិត​១​ឆ្នាំ​។​

​ក្រោម​ការបញ្ជា​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ដែល​ដឹកនាំ​ផ្ទាល់​ដោយ លោក​វរសេនីយ៍ឯក យុង ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​លោក​វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាល​ក្រុង​ដូន​កែវ ជនសង្ស័យ​ករណី​ឃាតកម្ម​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ក្រោយ​ពួកគេ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​១៣​នាទី​រំលងអធ្រាត្រ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ប្រ​ហ៊ូ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​៖​ទី​១ ឈ្មោះ ប៉ុល ឆ​វ័ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រចាប់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ទី​២ ឈ្មោះ ឡា​ច កក្កដា ហៅ​ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ (​ជា​អ្នកបើកបរ​ម៉ូតូ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​តាកែវ​


spot_img
×