Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​លឿន​ពេក គេច​ពី​មនុស្ស​ដើរ​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ថូផ្កា​និង​បង្គោល​ភ្លើង ផុង​លលាដ៍ក្បាល​ស្លាប់​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រុង​ប្រ​យ​ត្ន័​ហើយ​បានគេច​ពី​មនុស្ស​ដើរ​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ថូផ្កា​និង​បង្គោល​ភ្លើង​ដែក​មួយ​ដើម​បណ្ដាលអោយ​ផុង​លលាដ៍ ក្បាល​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធម៌ ។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅតាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​២ ត្រង់ចំនុច​មុខ​អគ្គីសនី​ទី​២ ស្ថិតក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​ដែល​ស្លាប់បាត់​ជី​ត​មាន ឈ្មោះ ធី ចាន់ថន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ហាង​មួយកន្លែង ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​អៃ​ខន ពណ៌​ស លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​.1AH-8920 បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​មនុស្ស​បាន​ដើរ​ឆ្លងផ្លូវ​ធ្វើអោយ​ជនរងគ្រោះ​បើក​ម៉ូតូ​គេច ក៏​ជ្រុល​ទៅបុក​ថូផ្កា​និង​បង្គោល​ភ្លើង​នៅ​ច​ញ្ចើ​ម​ផ្លូវ​ពេញទំហឹង​បណ្ដាល អោយ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​តែម្ដង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក ដល់​កន្លែង​និង​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រមទាំង​ម៉ូតូ​ផងដែរ​៕​ ​ដោយ​៖​សំណាង​

spot_img
×