Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម និង​ពាណិជ្ជកម្ម​ធ្វើ​​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ ការ​រិត​ត្បិត និង​វិធានការ​ទប់ស្កាត់ ការនាំ​ចូល​សត្វ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ អនុវត្តតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី កាលពី​ថ្ងៃទី​១៤ ខែកក្កដា នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប នៅខេត្តព្រៃវែង គឺ​សម្តេច​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹមសត្វ​បន្ថែមទៀត (​ជ្រូក មាន់ ទា និង​ត្រី​) ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​គ្រួសារ ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ និង​ជាពិសេស​រឹតត្បិត​ការនាំ​ចូលសត្វ​។

​យោង​លើ​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នេះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ឯកឧត្តម ប៉ាន សូរ
​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (
​ការនាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​) ការ​រឹតត្បិត ឬ​កាត់ បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឲ្យ
​ខាងតែបាន​ការនាំ​ចូល​ស​ត្វ​ខុសច្បាប់ ក្នុង​បំណង​ចំបង​គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ
​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព និង​ចូលរួម
​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​ចិញ្ចឹម ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ
រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង
​អភិវឌ្ឍន៍​ពូជ​ត្រី ក៏ដូចជា​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី
​១៤ ខែកក្កដា ឆ្នា​២០២០ បាន​ថ្លែងថា មាន​ក្រុមហ៊ុន​មួយ ស្នើសុំ​ចង់​នាំចូល​ជ្រូក​១​លាន​ក្បាល​ពី​ប្រទេស​ថៃ
មក​កម្ពុជា និង​ទៅ​វៀតណាម​ឆ្លងកាត់​កម្ពុជា ហើយ​សម្តេច​បាន​បដិសេធ ប៉ុន្តែ​គំនិត​របស់ខ្ញុំ គឺ​កុំ​នាំចូល​ពី​គេ
​ហើយ​សម្លាប់​ការចិញ្ចឹម​សត្វ ក្នុងប្រទេស​របស់ខ្លួន ខ្ញុំ​មិន​យល់ស្រប​ទេ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា “​ពិត​មែនហើយ​កាលពី​ម្សិលមិញ មាន​សំណើ​ក្រុមហ៊ុន​មួយ
ដែល​បាន​បញ្ជូនមក​ខ្ញុំ ហើយ​ខ្ញុំ​ចារ​ត្រឡប់​ទៅ​ឲ្យ​ឯកឧត្តម វេ​ង សាខុន និង​ពិភាក្សា​ជាមួយ​ឯកឧត្តម ប៉ាន
សូរ​ស័ក្តិ អំពី​ការស្នើសុំ​នាំចូល​ជ្រូក​រស់​ពី​ថៃ​១​លាន​ក្បាល ចូលក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​ផ្គត់ផ្គង់
​ក្នុងប្រទេស​កម្ពុជា​ហើយ​នាំទៅ​វៀតណាម​។ ខ្ញុំ​គ្រាន់តែ​ចារ​ទៅ​ឲ្យ​អ្នកបច្ចេកទេស​សិក្សា​ទេ ប៉ុន្តែ​គំនិត
​របស់ខ្ញុំ គឺ​កុំ​នាំចូល​ពី​គេ​ហើយ​សម្លាប់​ការចិញ្ចឹម​សត្វ​ក្នុងប្រទេស​របស់ខ្លួន ខ្ញុំ​មិន​យល់ស្រប​អាហ្នឹង​ទេ​។
ទីបំផុត​ការងារ​ធ្វើបាន​ទៅ​ប្រទេស​ថៃ ឬ​បាន​ទៅ​ប្រទេស​វៀតណាម ឯ​យើង គឺ​តែ​ប៉ុណ្ណឹង​ទេ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា “​បើសិនជា​យើង​ត្រូវការ​នាំចូល យើង​នាំចូល​តែ​ចំនួន​ដែល​ខ្វះ
​។ ឥឡូវ​យើង​ខ្វះ ១៨​ភាគយ បើ​យើង​ចិញ្ចឹម​ឲ្យ​គ្រប់ គឺ​យើង​មិនចាំបាច់​នាំចូល​ពី​គេ​ទៀត​ទេ ព្រោះ​បើ​ទីផ្សារ
​យើង​គ្រប់​ហើយ យើង​ចាំបាច់​អី​នាំចូល​ទៀត​អី ប៉ុន្តែ​ខ្ញុំ​អត់​យល់ថា​កាលពី​ម្សិលមិញ មាន​ក្រុមហ៊ុន​មួយ
​មានបំណង​នាំចូល​ជ្រូក​ពី​ថៃ​១​លាន​ក្បាល អ៊ីចឹង​បើ​ខ្ញុំ​ចារ​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​នោះ​នាំចូល​ជ្រូក​១​លាន
​ក្បាល ច្បាស់​ណាស់​ខ្ញុំ​សម្លាប់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ខ្មែរ​ខ្លួនឯង​ម្តង ក្នុងពេលដែល​ខ្លួន​ដើរ​ប្រកាស​ឲ្យ
​កសិករ​ចិញ្ចឹម​ជ្រូក ហើយ​បើ​យើង​នាំចូល​ក្នុង​កម្រិត​ណាមួយ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ប្រសិនបើ
​យើង​ផ្គត់ផ្គង់​វា​មិន​គ្រប់ អ៊ីចឹង​បានជា​យើង​យក​ឱកាស​នេះ​ខិតខំ ចិញ្ចឹម​ផ្គត់ផ្គង់​ខ្លួនឯង​ឲ្យ​គ្រប់ រួចហើយ
​មាន​តម្រូវការ​នាំចេញ គឺ​យើង​ចូលរួម​ការនាំចេញ​សម្រាប់ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នៅក្រៅ​ប្រទេស ពីព្រោះ​ទីផ្សារ
​នៅក្រៅ​ប្រទេស ដូចជា​ហុងកុង សាំ​ហ្គា​ពួរ ត្រូវការ​នូវ​សាច់​សម្រាប់​ផ្គត់ផ្គង់ ពីព្រោះ​ពួកគាត់​អត់​មាន​កន្លែង
​ចិញ្ចឹមសត្វ​ទេ ដូច្នេះ​ពួកគាត់​ត្រូវការ​សាច់ជ្រូក អ៊ីចឹង​ទេ​យើង​ជំរុញ​ការនាំចេញ​ត្រឡប់​ទៅវិញ​”៕ ដោយ​៖​កូ
​ឡាប​

spot_img
×