Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​អធិការ ឧកញ៉ា ឌួង ឆាយ និង​ភរិយា ចុះទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ពិនិត្យ​និង​ឧបត្ថម្ភ​លើ​ក្មេងស្រី​រងគ្រោះ​ម្នាក់ ដែល​ត្រូវ​ស្ត្រីជន​ដៃដល់​អារ​មុខ និង​ដៃ​រងរបួស​ធ្ងន់ (វីដេអូ)

spot_img

ភ្នំពេញ ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​កុមារី​រងគ្រោះ​អាយុ​៥​ឆ្នាំ ត្រូវបាន​ស្ត្រីជន​ដៃដល់​ម្នាក់​យក​កាំបិត​អារ​ដៃ និង​ផ្ទៃមុខ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ស្រាប់តែ​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​អធិការ ព្រមទាំង​មន្ត្រី​ខណ្ឌ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ក្មេងស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​។ ចំណែក​លោក​ឧក​ញ្ញ៉ា ឌួង ឆាយ រួមជាមួយ​ភរិយា បាន​អញ្ជើញ​ចុះ​ទៅដល់​មន្ទីរពេទ្យ ដើម្បី​ជួយឧបត្ថម្ភ​ថវិកា និង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​កុមារី​រងគ្រោះ ។

​ក្នុង​បន្ទប់​សម្រាក​ព្យាបាល​កុមារី​រងគ្រោះ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​លោក​ឧក​ញ្ញ៉ា ឌួង ឆាយ រួម​និង​ភរិយា​បានឃើញ​ទុក​ធុរៈ​របស់​កុមារី កុមារា ពីរ​ក្រុមគ្រួសារ ដែល​កំពុង​សម្រាក​ព្យាបាល​គ្រែ​ក្បែរ​គ្នា ដោយបាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​សម្រាប់​ជួយ​ក្នុងបន្ទុក​ផងដែរ ។

​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន លោក​ឧក​ញ្ញ៉ា ឌួង ឆាយ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កុមារ​ដូចជា​ក្រដាស ស មួយ​ផ្ទាំង មិនគួរ​អ្នកបង្ក​ប្រើ​អំពើ​ហឹ​ង្សា​លើ​កុមារ ដែលជា​អំពើ​ខុសច្បាប់​លើ​កុមារ ហើយ​រូបលោក​ក៏មាន​ទឹកចិត្ត​ជួយ​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង នៅក្នុង​ស្រុក​និង​ក្រៅប្រទេស​ថែមទៀត​ផង ។

​គួរ​បញ្ជាក់ថា ស្ត្រី​ម្នាក់​ជា​ជនសង្ស័យ បាន​ខឹង​ក្មេងស្រី​រងគ្រោះ ព្រោះតែ​យក​ដុំថ្ម​គប់​កូនប្រុស​របស់គាត់​បែកក្បាល ហើយ​ស្ត្រី​ដៃដល់​បាន​យក​កាំបិត​ឆូត​ផ្ទៃមុខ និង​ច្រមុះ ព្រមទាំង​ដៃ​ក្មេងស្រី​រងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រួច​រត់គេចខ្លួន​ចូលទៅ​ក្នុងផ្ទះ មុននឹង​នគរបាល​ឃាត់ខ្លួន បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅក្នុង​បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដៃដល់​ខាងលើ​ឈ្មោះ លីវ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម​។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រងរបួស​ផ្ទៃមុខ ច្រមុះ ក និង​ដៃ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ។

​បច្ចុប្បន្ន ស្ត្រីជន​ដៃដល់​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម កសាង​សុំ​ណុំ​រឿង ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​អនុវត្តន៍​តាម​នីតិវិធី​នាពេល​ក្រោយ​៕​ ដោយ​៖ សា មេ​ត​


spot_img
×