Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាចក្រ​ធ្លាក់បុក​ផ្ទះ នៅ​កាលីហ្វ័រញ៉ា ស្លាប់ ៣ និង​របួស ២​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់ ៣​នាក់​បាន​ស្លាប់ និង ២​នាក់​ទៀត​រងរបួស នៅពេល​ឧទ្ធម្ភាចក្រ​មួយ​គ្រឿង​ ​បាន​ធ្លាប់​បុក​ផ្ទះ​មួយ​ខ្នង នៅ​តំបន់ Newport Beach ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អា​មេ​រិច​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ភ្នាក់ងា​រសារ​ព៌តមាន​ចិន Xinhua​។​

​ប៉ូលិស​ប្រចាំ​តំបន់ Newport Beach បានបញ្ជាក់​ថា មនុស្ស ៥​នាក់​ស្ថិតក្នុង​ហេតុ​ការណ៏​នោះ ដោយ​មាន ៤​នាក់​ស្ថិតក្នុង​យន្តហោះ និង​ម្នាក់​ទៀត​ជា​អ្នក​កំពុង​នៅក្បែរ​កន្លែង​កើតហេតុ​។​

​ប៉ូលីស​និយាយថា មិន​មាន​នរណា​ម្នាក់​នៅ​ក្នុង​ផ្ទះ​ទេ នៅពេល​យន្តហោះ​ធ្លាក់​បុក​នោះ​។​

​សាក្សី​ម្នាក់​បាន​ថ្លែងថា គាត់​បាន​ឃើញ​ឧទ្ធម្ភាចក្រ​នោះ​ធ្លាក់ដូច​ដំថ្ម​អញ្ជឹង​។​

​ឧទ្ធម្ភាចក្រ​ដែលមាន ៤​កៅអី​នោះ ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៏ Revolution Aviation​៕ សុភ័ក្ត្រ

spot_img
×