Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​សង្ស័យថា​ជា​ករណី​ឃាតកម្ម​

spot_img

​ភ្នំពេញ​៖​បុរស់​ជា​កម្មករសំណង់​ម្នាក់​បាន​ដេកស្លាប់ នៅតាម​បណ្តោយ​ផ្លូវលំ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ប្រះ​ឃើញ ហើយ​ដាក់​ការសង្ស័យថា​ជា​ករណី​ឃាតកម្ម​មួយ​។​

​ហេតុការណ៍​គួ​ឲ្យ​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​០០ នាទី​យប់​ដែល​ត្រូវ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​១៦ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​កន្ទោក​ខាងត្បូង ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សព​បុរស​ដែល​ស្លាប់ មានឈ្មោះ មឿ​ន ម៉ាច អាយុ​៣៥ ឆ្នាំ មាន​ប្រពន្ធ​កំពុង​តែមាន​ផ្ទៃពោះ ៣​ខែ ដែលមាន​ស្រុកកំណើត នៅ​ខេត្តពោធិ៍សាត់ មុខរបរ​ជា​កម្មករ​សំណង់​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ខាងលើ គាត់​ទៅធ្វើ​ការ​សំណង់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វន្ត ជា​រៀងរាល់ថ្ងៃ និង​ចប់​ការងារ គាត់​តែងតែ​មក​ផ្ទះ​ទៀង​ម៉ោង​ណាស់ ឲ្យ​តែ​ម៉ោង ៨ យប់​គាត់​មកដល់​ផ្ទះ​ហើយ ស្រាប់តែ​ព្រឹក​មិញ គាត់​បាន​ចេញពីផ្ទះ​ទៅធ្វើ​ការ​ទាំង​ព្រឹក លុះ​មកដល់​ល្ងាច​ហើយ បាត់​គាត់​អត់​ឃើញ​មក​ផ្ទះ ម្តាយ​និង​ប្រពន្ធ​ចេះតែ​ឆ្ងល់ ស្រាប់តែ​ដល់​ម៉ោង ១១ យប់ បងប្អូន​ជីដូនមួយ​គាត់ ចេញពី​ធ្វើការ​ជិះ​កាត់​ផ្លូវ​នឹង​រួច​ក៏​ភ្ញាក់​ឃើញ​មនុស្ស​ដេកស្លាប់ ពេលដែល​ប្អូនប្រុស​ចុះទៅ​មើល និង​ពិនិត្យ​មុខ​ទៅ ត្រូវជា​បង​របស់គាត់ រួច​មើលទៅ​មុខមាត់​របស់​ជ​ន​រងគ្រោះ​រាង​ហើម និង​បែក​ឈាម​ហូរ​តាម​ត្រចៀក ប្អូនប្រុស​បញ្ជាក់ថា សង្ស័យ​ជា​ករណី​ឃាតកម្ម លើ​បងប្រុស​របស់គាត់ ហើយ​ភ្លាមៗ​នោះដែរ​ប្អូន​បានខ​ល​ទូរស័ព្ទ​ទៅប្រាប់​ខាង​វិទ្យុ​ABC ឲ្យ​ជួយ​ប្រាប់​ខាង​សម​ត្ត​កិច្ច ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យវិច័យ ឲ្យ​ចុះមក​ត្រួតពិនិត្យ​តើ​ជា​ករណី​អ្វី​ពិតប្រាកដ រួច​ក៏​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​ដោយ​៖ សា មេ​ត​

spot_img
×