Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តគេចពីម៉ូតូ ទៅប៉ះនឹងរថយន្ត រួចបួងចង្កូតទៅបុកដើមឈើ រងការខូចខាតយ៉ាងដំណំ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តផ្លាកលេខរដ្ឋមិនប្រយ័ត្នបួងចង្កូតគេចពីម៉ូតូ រួចជ្រុលទៅបុកដើមឈើរងការខូចខាតបាក់កង់ និងផ្ទៃខាងមុខរថយន្តរងការខូចខាតទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្លូវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ដែលពាក់ផ្លាកលេខ រដ្ឋ-05 2-0606 ធ្វើដំណើក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏គេចពីម៉ូតូរួចជ្រុលទៅប៉ះគូតរថយន្ត សាំយ៉ុងមួយគ្រឿងដែលពាក់ផ្លាកលេខភ្នំពេញ 2AL6820 ចតនៅចិញ្ចើមផ្លូវ ហើយបានជ្រុលទៅបុកដើមឈើ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងស្រុង។

សូមបញ្ជាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករបួសស្នាមដល់ភាគីតៃកុងរថយន្តនោះទេ រងការខូចាតតែសម្ភាររថយន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅខាងជំនាញឲ្យយករថយន្តស្ទូច មកស្ទូយយករថយន្តមួយគ្រឿង យកទៅការិយាល័យចរាចរណ៍ក្រុងរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ៖ សា មេត

spot_img
×