Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥឡូវនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា អាច​ប្រមូល​ការបង់ប្រាក់​កម្ចី​របស់​ពួកគេ តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​ធនាគារ​ឯក​ទេស​វី​ង​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ធនាគារ​ឯកទេស​វី​ង និង​ក្រុមហ៊ុន​មរកត ថិ​កណឡ​ជី បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា សហការគ្នា ដើម្បី​សម្រួល​ការប្រមូល​ប្រាក់កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។​

​កិច្ចសហការ​រវាង​ស្ថាប័នឯកជន​ទាំងពីរ​នេះ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ក្នុង​ការជួយ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ក្នុង​ដំណើរ​ការប្រមូល​ប្រាក់កម្ចី ដែល​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ទូទាំងប្រទេស​កម្ពុជា អាច​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​ធនាគារ​ឯក​ទេស​វី​ង តាមរយៈ​ក្រុមហ៊ុន មរកត ថិ​កណឡ​ជី ក្នុង​ការប្រមូល​ប្រាក់កម្ចី ដែល​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​។​

​ភាពជា​ដៃគូ​នេះ ឥឡូវនេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ អាច​ប្រមូល​ការបង់ប្រាក់​កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​វី​ង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្នូល​ធនាគារ​របស់​ក្រុមហ៊ុន មរកត ថិ​កណឡ​ជី ដែល​អាច​ធនា​បាន​នូវ​ភាពងាយស្រួល​និង​ការគ្រប់គ្រង​ការចំណាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាមួយគ្នានេះដែរ អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​អាច​ជ្រើសរើស​វិធី​សង​ប្រាក់កម្ចី​របស់​ពួកគេ​បាន​យ៉ាង​ងាយ​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែល​នៅក្បែរ​ផ្ទះ ឬ​តាមរយៈ​កម្មវិធី​ស្មា​ហ្វូ​ន​វី​ង​ដ៏​ទំនើប​ដែល​កំពុង​ធ្វើ​ប្រតិ​ប​ត្ត​ការ​២៤​ម៉ោង​និង​៧​ថ្ងៃ​ក្នុង​១​សប្តាហ៍​។

​ធនាគារ​ឯកទេស​វី​ង និង​មរកត ថិ​កណឡ​ជី មាន​គោលបំណង​ដូចគ្នា​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល សម្រាប់​ការផ្លាស់ប្តូរ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​ការលើក​កំពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​រាប់​ចាប់ពី​ប្រព័ន្ធ​ស្នូល​ធនាគារ​រហូតដល់​ធនាគារ​ចល័ត​។ សព្វថ្ងៃនេះ ស្លាក​យ៊ី​ហោ​របស់​វី​ង​ជា​និមិត្តសញ្ញា​នៃ​សុ​វត្តិភាព និង​ជា​សេវា​ទូទាត់​ប្រាក់​ដែលមាន​តម្លៃ​សមរម្យ​ដោយមាន​ការជឿទុកចិត្ត​ពី​សំណាក់​អ្នកប្រើប្រាស់​ជិត ១០ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តិចជាង ៥​ភាគរយ​នៅ​កម្ពុជា អាចមាន​លទ្ធភាព​ទិញ​កម្មវិធី​មីក្រូហិរញ្ញវត្ថុ ហើយ​កម្មវិធី​ភាគច្រើន​ត្រូវបាន​រចនា​ឡើង​សម្រាប់តែ​ធនាគារ ប៉ុន្តែ​កម្មវិធី​ទាំងនោះ​ត្រូវបាន​កែសម្រួល​ជាច្រើន​ដើម្បី​ស្របតាម​តំរូវការ ហើយ​ការកែសម្រួល​ទាំងនោះ​បានធ្វើឱ្យ​មានការ​ចំណាយ​ថវិការ​ជាច្រើន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មិនអាច​មានលទ្ធភាព​ប្រើប្រាស់​កម្មវិធី​នេះ ពួកគេ​បាន​បន្ត​ប្រើប្រាស់​កម្មវិធី Excel ដែល​ធ្វើ​ដោយ​ដៃ​។ អ្នក​ខ្លះទៀត ថែមទាំង​កត់ត្រា​ព័ត៌មាន​អតិថិជន​នៅលើ​ក្រដាស​ទៀតផង​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ក្នុងការ​គ្រប់គ្រង​និង​បែងចែក​ឥណទាន ក្រុមហ៊ុន​ទាំងពីរ បាន​បង្កើត​កម្មវិធី​ជួយ​សំរួល​ដល់​ដំណើរការ​នានា​និង​ការធ្វើ​សេចក្តីសំរេចចិត្ត​លើ​ប្រាក់កម្ចី​បាន​កាន់តែ​ឆាប់រហ័ស​។ ហើយ​អស់​រយៈពេល ១២ ឆ្នាំ​កន្លងមកនេះ វី​ង បានទទួល​ការជឿជាក់​ក្នុងការ​ផ្តល់ជូន​នូវ​ការធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ព័ត៌មាន​៕ ដោយ ៖ CEN

spot_img
×