Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ថា​៖ ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល អាចជួយ​ធុរជន​ជប៉ុន​និង​កម្ពុជា​ជួប​ស្វែងយល់ ផ្លាស់ប្តូរ​ព័ត៌មាន ព្រមទាំង​អាច​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយគ្នា​

spot_img

ភ្នំពេញ ៖ ​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោក Miyao Masahiro ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ពិភាក្សា​ការងារ​អំពី​ការសហការ​រវាង​ស្ថាប័ន​ទាំងពីរ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ធុរកិច្ច និង​ការវិនិយោគ​លើក​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍ របស់​ធុរជន​ប្រទេស​ទាំងពីរ​។

​លោក Miyao Masahiro បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​ការងារ​របស់​អង្គការ JETRO នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១០​មក ដោយបាន​ដើរតួនាទី​សំខាន់​ក្នុងការ​សម្របសម្រួល​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយនឹង​ការ​ប្រឈម​នឹង​បញ្ហា​កូ​វីដ​១៩ លោក Miyao Masahiro បានលើកឡើង​អំពី​សារសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជំរុញ​ទំនាក់ទំនង​ធុរកិច្ច និង​ការវិនិយោគ ព្រមទាំង​អាចជួយ​ធុរជន​ជប៉ុន​និង​កម្ពុជា​ជួប​ស្វែងយល់ ផ្លាស់ប្តូរ​ព័ត៌មាន ព្រមទាំង​អាច​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​​គ្នា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​បាន​លើកឡើងថា នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​ដែល​យើង​ត្រូវធ្វើ​ឌីជីថល​នីយកម្ម ដើម្បី​សម្រួល​ការងារ​ខណៈដែល​ជំងឺឆ្លង​កូ​វីដ​១៩ កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​កាលានុវត្តភាព​ក្នុងការ​ធ្វើការ​ជាមួយគ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង​ធុរកិច្ច​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​។

​ឯកឧត្តម​រដ្ឋមន្ត្រី ចង់ឱ្យមាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល​ជប៉ុន ដែល​អាច​បង្ហាញ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​របស់​ជប៉ុន ដល់​វិនិយោគិន​វ័យក្មេង​របស់​កម្ពុជា និង​ឈានទៅដល់​ការចាប់​ដៃគូ​វិនិយោគ​ជាមួយគ្នា ផងដែរ​៕ ដោយ៖ CEN

spot_img
×