Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អា​មេ​រិច​បំបែក​កំណត់ត្រា​អាក្រក់​បំផុត ដោយមាន​អ្នក​ឆ្លង​ថ្មី​ជិត ៨០.០០០​នាក់ ​ត្រឹម ២៤​ម៉ោង​

spot_img

​អា​មេ​រិច​បាន​បំបែក​កំណត់ត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដ៏​អាក្រក់​បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយមាន​អ្នក​ឆ្លង​ថ្មី​ជាង ៧៧.០០០​ករណី ​ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង​ចុងក្រោយ ខណៈ​ដែលមាន​អ្នកស្លាប់​ជិត ១.០០០​នាក់​។​

​មនុស្ស ៩៦៩​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល ២៤​ម៉ោង ដែល​វា​គឺជា​ចំនួន​ស្លាប់​ដ៏​ច្រើន​បំផុត គិត​ត្រឹម​ថ្ងៃទី ១០ ខែ​មុ​ថុ​នា​មក​។ តួលេខ​នៃ​អ្នកស្លាប់​សរុប​ចុងក្រោយ​មាន​ចំនួន​ជាង ១៣៨.០០០​នាក់​។​

​ការឆ្លង​ថ្មី ៧៧.២១៧​ករណី បាន​បំបែក​កំណត់ត្រា​ឆ្លង​ច្រើន​បំផុត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែលមាន​ត្រឹម ៦៩.០៧០ ករណី​។

​បើតាម​តួលេខ​នៃ​ការឆ្លង​សរុប​ចេញ​ដោយ​សកល​វិទ្យាល័យ Johns Hopkins អា​មេ​រិច​មាន​អ្នក​ឆ្លង​សរុប​ជាង ៣,៥៧​លាន​នាក់​។​

​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែលជា​អ្នកជំនាញ​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​ធ្លាប់បាន​ធ្វើការ​ព្រមាន​ថា ការឆ្លង​ថ្មី​អាច​នឹង​កើន​ដល់ ១០០.០០០​ក្នុង​មួយថ្ងៃ ក្នុងពេល​ឆាប់ៗ ប្រសិនជា​ប្រជាជន​អា​មេ​រិច​ទាំងអស់​មិន​រួមគ្នា​អនុវត្ត​វិធានការ​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ ហើយ​វីរុស​មរណៈ​នេះ​បាន​រាតត្បាត​យ៉ាង​លឿន​ជុំវិញ​ពិភពលោក​។ បច្ចុប្បន្ន វីរុស​នេះ​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៣,៧​លាន​នាក់ និង​ផ្តាច់ជីវិត​មនុស្ស​ជាង ៥៨៦.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×