Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស អា​មេ​រិច និង​កាណាដា និយាយថា រុស្សី​ព្យាយាម​លួច​ទិន្នន័យ​វ៉ាក់សាំង COVID-19

spot_img

​ក្រុម​ហេ​ក​ឃ័​រ (hacker) ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្សី​បាន​ព្យាយាម​លួច​យក​ទិន្នន័យ​ស្រាវជ្រាវ និង​ព្យាបាល COVID-19 ពី​ស្ថាប័ន​សិក្សា និង​ឱសថ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឍមណ្ឌល​អ៊ឺ​ន​ធឺ​ណេ​ត​ជាតិ​អង់គ្លេស (NCSC) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​សេចក្តីប្រកាស​រួម​របស់​អង់គ្លេស អា​មេ​រិច និង​កាណាដា បានចាត់ទុក​ការវាយប្រហារ​នោះ​ថា​ចេញពី​ក្រុម APT29 ដែល​ត្រូវគេ​ស្កាល់​មានឈ្មោះ​មួយ​ទៀតថា ‘Cozy Bear’ ដែល​ការប្រតិបត្តិ​ការ​របស់​ក្រុម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបការណ៍​របស់​ប្រទេស​រុស្សី​។​

​លោក​Paul Chichester ប្រធាន​ប្រតិបត្តិ​នៃ NCSC “​ពួកយើង​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​គួរ​ឲ្យ​ស្អប់ខ្ពើម​មកលើ​កិច្ចការងារ​ដ៏​សំខាន់​ដែល​កំពុង​ធ្វើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​វីរុស​”​។​

​ក្រុម​អ្នកស្រាវជ្រាវ​សុវត្ថិភាព​តាម​អ៊ឺ​ធឺ​ណេ​ត បាន​និយាយថា ឧបករណ៍​ហេ​ក​របស់​ក្រុម​ហេ​ក​ឃ័​រ APT29 ត្រូវបាន​ប្រើប្រាស់​ប្រឆាំងនឹង​អតិថិជន​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ជប៉ុន ចិន និង​អា​ហ្វ្រិ​ច​កាលពី​ឆ្នាំមុន​។​

​ជុំវិញ​ការចោទប្រកាន់​នោះ អ្នកនាំពាក្យ​របស់​រុស្សី​បាន​និយាយថា វិមាន Kremlin របស់​រុស្សី​សូម​ធ្វើការ​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​អង់គ្លេស ដោយ​អ្នកនាំពាក្យ​នោះ​លើកឡើងថា ការចោទប្រកាន់​គ្មាន​ភ​ស្ថុ​តាង​សមរម្យ​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab បាន​និយាយថា “​វា​ជា​រឿង​មិនអាច​ទទួលយកបាន​ទាំងស្រុង ដែល​ស្ថាប័ន​ចារកម្ម​រុស្សី​មាន​គោលដៅ​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​វីរុស​”​។​

​សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​ជាច្រើន​កំពុងតែ​ប្រកួតប្រជែង​គ្នា​អភិវឌ្ឍន៍​វ៉ាក់សាំង COVID-19 ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​មរណៈ​ដែល​កំពុង​រាតត្បាត​ខ្លាំង​។ វីរុស​មរណៈ​នេះ បច្ចុប្បន្ន​បាន​ឆ្លង​យ៉ាង​លឿន​ទៅកាន់​មនុស្ស​ជាង ១៣,៧​លាន​នាក់ និង​ផ្តាច់ជីវិត​មនុស្ស​ជាង ៥៨៦.០០០​នាក់​ទូទាំង​ពិភពលោក ចាប់តាំងពី​វា​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×