Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ថោង ខុន​៖ អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​ប្រមាណ​៤០% មាន​កម្រិត​ស្តង់ដា​រស​ម​ត្ថភាព​អាស៊ាន​

spot_img

ភ្នំពេញ​៖ តាម​ការសិក្សា​ក្នុង​ចំណោម​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា​ប្រមាណ​៦២​ម៉ឺន​នាក់ មាន​អ្នកជំនាញ​ប្រមាណ​៤០% បាន​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​សមត្ថភាព​អាស៊ាន ហើយ​ក្រសួង​ទេសចរណ៍​បាន​យកចិត្តទុកដាក់​ធ្វើការ​បណ្តុះបណ្តាល និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍ បន្ថែម​ទៀត​ប្រមាណ​៦០%​ទៀត​ដើម្បី​អាចឆ្លើយតប ទៅ​នឹង​ស្តង់ដារ​សមត្ថភាព​អាស៊ាន​១០០% ត្រឹម​ឆ្នាំ​២០២៥​។​

​ថ្លែង​ក្នុ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជំនាញ​វិជ្ជាជីវៈ ទេសចរណ៍​ស្តង់ដារ​សមត្ថភាព​អាស៊ាន ដល់​សិស្សានុសិស្ស​ប្រមាណ​៤០០​នាក់ នៅ​វិទ្យាស្ថាន​ប៉េអេ​សអឺ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ បាន​ថ្លែងថា កត្តា​សន្តិភាព សន្តិសុខ​និង​សុវត្ថិភាព​សង្គម​ពេញ​ផ្ទៃ​ប្រទេស ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​ប្រទេស ក្នុង​នោះ​វិស័យ​ទេសចរណ៍​កម្ពុជា ក៏​បាន​ចូលរួមចំណែក​ប្រមាណ​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ប្រមាណ​៥,៦​លាន​នាក់ ក្នុង​កំណើន​១១,៨%​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា តាម​ការព្យាករណ៍​ជាមួយនឹង​ការមកដល់​របស់​ទេស​ចរ​អន្តរជាតិ​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ឧស្សាហកម្ម​ទេសចរណ៍​នឹង​បង្កើត​ឱកាស ការងារ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ និង​ប្រមាណ​១,២ ន​នាក់ នៅ​ឆ្នាំ​២០២៥ ព្រមទាំង​ប្រមាណ​១,៧ លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​

​លោក ថោង ខុន បានបញ្ជាក់​ថា ដើម្បី​សម្រេច​ចក្ខុវិស័យ​ដ៏​មុត​គត់​នេះ ក្រសួង​ទេសចរណ៍​បាន​ដាក់ចុះ​នូវ​សកម្មភាព​យុទ្ធសាស្ត្រ មួយចំនួន​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​រួមមាន អនុវត្ត​កម្មវិធី ២០១៨​សម្រាប់​ស្តង់ដារ និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍ ឆ្ពោះទៅ​កាន់​ការសិក្សា​ពេញ​មួយជីវិត (Lifelong learning) សំដៅ​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ដែល​មាន​ស្តង់ដារ​ខ្ពស់ មាន​ការទទួលស្គាល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ធ្វើ​ការវាយតម្លៃ​ទទួលស្គាល់​សមត្ថភាព អ្នកជំនាញ​ទេសចរណ៍​ដែល​កំពុង បម្រើ​ការងារ​បច្ចុប្បន្ន​តាមរយៈ​ការវាយតម្លៃ​ការសិក្សា​ពី​មុន (RPL) ឲ្យទទួល​បាន​គុណវុឌ្ឍិ​ជាក់លាក់ ដើម្បី​តម្រង់​ទិស​អាជីព​ការងារ​ពេញ​មួយជីវិត​។ អនុវត្ត​គម្រោង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដល់​ពលករ​ចំណាកស្រុក (Migrant Workers) ដើម្បី​ផ្តល់​ឱកាស​ការងារ ក្នុង​វិស័យ​ទេសចរណ៍​ដល់​ពលករ​ទាំងនេះ​។​

ដាក់​ចុះ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​អាស៊ាន តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ទូទាំង​ប្រទេស​ដោយ​សហ​ការ ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ជំនាញ​ផ្សេងៗ​ទៀត កម្មវិធី​បណ្តុះបណ្តាល​នេះ នឹង​ជួយ​ឲ្យ​សិស្សានុសិស្ស​បញ្ចប់​ថ្នាក់​ទី​៩​អាច​បន្ត​ការ សិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ រយៈពេល​៣​ឆ្នាំ ហើយ​ទទួលបាន​សញ្ញាបត្រ​វិជ្ជាជីវៈ​ដែល​មាន​តម្លៃ​សមមូល​នឹង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×