Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេស​ក​ជន​តៃវ៉ាន់​ប្រចាំ​ហុងកុង ត្រូវ​បង្ខំចិត្ត​ត្រឡប់មកវិញ ក្រោយ​បដិសេធ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​គាំទ្រ​ក្រុង​ប៉េកាំង​

spot_img

​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយថា អ្នកតំណាង​ជាន់ខ្ពស់​របស់ខ្លួន​ម្នាក់​ប្រចាំ​ទីក្រុង​ហុងកុង បានធ្វើ​ដំណើរ​ត្រឡប់មកវិញ ដោយសារតែ ‘​ឧបសគ្គ​នយោបាយ​មិនចាំបាច់​’ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចុះផ្សាយ​ថា គាត់​បាន​បដិសេធ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ដែល​គាំទ្រ​របប​ក្រុង​ប៉េកាំង​។​

​ចិន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការគាំទ្រ​របស់​កោះ​តៃវ៉ាន់​លើ​ការតវ៉ា​នៅក្នុង​ទីក្រុង​ហុងកុង និង​ការសម្រេចចិត្ត​របស់​តៃវ៉ាន់​ក្នុង​ការបើក​ការិយាល័យ ដើម្បី​ជួយ​ប្រជាជន​ហុងកុង​ដែល​ចង់​ផ្លាស់​ទីលំនៅ​មក​កោះ​តៃវ៉ាន់​។​

​ច្បាប់​សន្តិសុខ​ជាតិ​របស់​ប៉េកាំង​ដែល​បានដាក់​លើ​ទីក្រុង​ហុងកុង​កាលពី​ខែ​មុន រឹតតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អកកករ ដោយ​ច្បាប់​នោះ​បញ្ជា​ឲ្យ​អង្គការ​នយោបាយ​របស់​តៃវ៉ាន់ ប្រកាស​ពី​បុគ្គលិក និង​ទ្រព្យសម្បតិ្ត​។​

​លោក Kao Ming-Tsu ប្រធានស្តីទី​នៃ​ការិយាល័យ​វប្បធម៌ និង​សេដ្ឋកិច្ច​ក្រុង​តៃ​បុ​ិ “​ត្រូវបាន​បង្ខំ​ឲ្យ​ត្រឡប់​ទៅកាន់​កោះ​តៃវ៉ាន់​វិញ ពីព្រោះ​ភាគី​ហុងកុង​បាន​រំលោភ​លើ​ការព្រមព្រៀង និង​បាន​បង្កើត​ឧបសគ្គ​នយោបាយ​ដែល​មិន​ចា​បាច់​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Chiu Chui-chen អ្នកនាំពាក្យ​ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដី​គោល ដែលជា​ស្ថាប័ន​គោលនយោបាយ​ចិន​កំពូល របស់​កោះ​តៃវ៉ាន់​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់​ឈ្មោះ Up Media បាន​និយាយថា លោក Kao Ming-Tsu បាន​បដិសេធ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ដែល​គាំទ្រ​ទស្សនៈ​របស់​ក្រុង​ប៉េកាំង​ថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់ “​ចិន​តែមួយ​” នៅពេលដែល​លោក​កំពុង​បន្ត​ទិ​ដ្ឋ​ការ​ការងារ​របស់លោក​។​

​បើតាម​ប្រភព​នៅក្នុង​ទីក្រុង​តៃ​បុ​ិ ដែល​បានដឹង​ពី​ការសម្រេចចិត្ត​របស់លោក Kao Ming-Tsu បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់​ពិតជា​បាន​បដិសេធ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ដែល​បង្ហាញ​ដោយ​អាជ្ញាធរ​ហុងកុង​មែន​។​

​មេដឹកនាំ​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​បដិសេធ​ចំពោះ​គំនិត​នៃ “​ចិន​តែមួយ​” និង​បានចាត់ទុក​កោះ​តៃវ៉ាន់​ជា កោះ​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ខ្លួនឯង ជាពិសេស​ប្រជាជាតិ​ឯករាជ្យ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តៃវ៉ាន់​បានធ្វើ​ការព្រមាន​ថា ចិន​អាច​នឹង​ប្រើប្រាស​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ធ្វើជា​គោលនយោបាយ​ចំណាប់ខ្មាំង និង​បាន​ជំរុញ​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ រួបរួមគ្នា​ប្រឆាំងនឹង​ការពង្រីក​ស្វ័យភាព​របស់​ក្រុង​ប៉េកាំង​។​

​ក្រុង​ប៉េកាំង តែង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន និង​ត្រូវ​រួបរួមគ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ និង​ប្រកាស​ប្រើ​កម្លាំង​ទ័ព​វាយ​តៃវ៉ាន់​យកមក​វិញ បើ​កោះ​នោះ​ហ៊ាន​ប្រកាស​ឯករាជ្យ​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×