Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​​ចាប់​បាន​​​កង្កែប​​១​ក្បាល​​​ទំហំ​​​ប៉ុន​​​កូន​ក្មេង តែ​​មនុស្ស​​ជា​​ច្រើន​​អត់​​ជឿ ដោយ​ចោទថា…

spot_img

​កង្កែប​ជាម​ធ្យ​លូតលាស់​ប្រហែល ៣.៥ ទៅ ៦ អ៊ីង (​ពេញវ័យ​) ដែល​ទំហំ​នេះ​ប៉ុន​ទៅនឹង​ពែងតែ​១ ។ ក​ង្កែ​ង​ធំ​បំផុត​នៅ​អាមេរិក​ខាងជើង អាច​លូតលាស់​ប្រវែង ៨ អ៊ីង ឬ លើស​នេះ និង​ទម្ងន់​រហូតដល់ ១.៥ ផោន​ដ៍ ។ ទោះយ៉ាងណា សំរាប់​សត្វ​កង្កែប​១​ក្បាល​នេះ​វិញ ដែល​បុរស​នេះ​ចាប់បាន ពិតជា​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្លុតរន្ធត់ និង​គួរ​ឲ្យ​ខ្លាច​យ៉ាងខ្លាំង ។​

​នៅក្នុង​រូបភាព​ទាំងនេះ បុរស​ម្នាក់​ឈ្មោះ Markcuz Rangel ត្រូវ​បានឃើញ​លើក​បង្ហាញ​សត្វ​ក​ង្កែ​បដ៏ធំ​១​ក្បាល ដែល​គាត់​ចាប់បាន​នៅក្នុង​ស្រះ​ចិញ្ចឹមមួយ ។ សត្វ​ចម្លែក​នេះ​ដែលមាន​ឈ្មោះថា frogzilla មាន​ទម្ងន់ ១៣ ផោន ពោលគឺ​ទំហំ​ដងខ្លួន​ទាំងមូល​របស់​វា​ប៉ុន​នឹង​កូនក្មេង​ម្នាក់ ។​

​ខណៈពេលដែល​អ្នកស្រុក​ជាច្រើន មានការ​ភ័យខ្លាច​ពី «​ការវាយប្រហារ​របស់​កង្កែប​បិសាច​នេះ​» ដោយ​ប្រការ​ណាមួយ​នោះ​, អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​មួយចំនួន ក៏បាន​មានការ​សង្ស័យ​ទៅលើ​រូបថត ។ មនុស្ស​មួយចំនួន​បាន​អះអាងថា នេះ​ជា «​ផលិតផល​» photoshop ខណៈដែល​កង្កែប​នោះ​មាន​ទំហំ​ធម្មតា មិនធំ​គួរ​ឲ្យ​ខ្លាច​ដូច​ក្នុង​រូប​ឡើយ ។​

​ទោះយ៉ាងណា លោក Steve Lightfoot អ្នកឯកទេស​នៃ​នាយកដ្ឋាន​សត្វព្រៃ​រដ្ឋ​តិច​សាស បាន​បញ្ជាក់ថា ពុំមាន​ការរៀបចំ​កែ​រូបភាព​ពី​កម្មវិធី​ពាក់ព័ន្ធ​ទេ ។ តែ​ផ្ទុយទៅវិញ វា​ជាការ​បំភាន់​ភ្នែក ដែល​ក្នុងនោះ​កង្កែប​ត្រូវ​បានដាក់​កៀក​នឹង​កាមេរ៉ា ដើម្បី​ធ្វើ​ឲ្យ​វា​មើលទៅ​កាន់តែ​ធំ ៕ ចន្ទី

ចុះប្រិយមិត្តវិញយល់ឃើញយ៉ាងណាដែរ?

   

spot_img
×