Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​២​ករណី ដកហូត​វត្ថុតាង​ទម្ងន់​២​គីឡូក្រាម ឃាត់​ជនសង្ស័យ​ជនជាតិខ្មែរ​និង​វៀត​ណា​២​នាក់​

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿង ញៀន​២​ករណី​ផ្សេងគ្នា ក្នុង​រាជធានី​ភ្នំពេញ ដកហូត​វត្ថុតាង​គ្រឿងញៀន​០២​កញ្ចប់​ថង់​ធំ ស្មើនឹង​ទម្ងន់​ប្រមាណ​២​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ជនជាតិខ្មែរ​និង​ជនជាតិ​វៀតណាម​២​នាក់ នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌ​ប្ញ​ស្សី រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​ការសម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​០២​រូបលោក ឡុង ជាប និង​លោក សឿ ឡងឌី​។​

​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការ​អនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅក្នុង​កិច្ចប្រជុំ​នានា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ដាក់ចេញ​នូវ​វិធានការ ជំរុញ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​គ្រប់ផ្នែក​និង​គ្រប់​ជំនាញ​សហការគ្នា​ដើម្បី​បង្ក្រាប​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​ទាំង​ការ ប្រើប្រាស់ លក់​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន សំដៅ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន​នៅក្នុង​រាជធានី​ភ្នំពេញ​។ ឯកឧត្តម​ស្នងការ​ក៏​ធ្លាប់បាន​ប្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​បើ​រកឃើញ​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ទោ រ៉ឹ​ម ម៉ិច នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ឱ្យដឹងថា ការបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​០២​នាក់ ដឹកនាំ​កម្លាំង​ចុះ​ស្រា​ជ្រាវ​ស៊ើបអង្កេត​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត ចាន់​យ៉ា​រ៉ា​ន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោយពី​កម្លាំង​ជំនាញ​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ឈានទៅដល់​ការបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ទាំង​២​នាក់​ជា​បន្តបន្ទាប់ ។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យដឹងទៀតថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​មុនដំបូង​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់ខ្លួន​ជនសង្ស័យ​១​នាក់​មានឈ្មោះ ញឹម គឹម​លៀង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ គ្មាន​មុខរបរ​ពិតប្រាកដ នៅ​ចំណុច​ខាងមុខ​សាកលវិទ្យាល័យ អាស៊ី​-​អឺរ៉ុប ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ខណៈ​ជនសង្ស័យ​ធ្វើដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​ផាស​អាប់​។​ឆែកឆេរ​ត្រួតពិនិត្យ​និង​រកឃើញ​ដកហូត​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​១​កញ្ចប់​ថង់​ធំ​ស្មើនឹង​ទម្ងន់​១០០០.៧៤​ក្រាម​និង​មធ្យោបាយ​ដឹកជញ្ជូន​ផាស​អាប់​០១​គ្រឿង​។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យដឹងទៀតថា នៅ​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ក៏បាន​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​០១​នាក់​ទៀត ជា​ជនជាតិ​វៀតណាម​មានឈ្មោះ សុខ ចន្ថា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ប្រកបមុខរបរ​រត់​ផាស​អាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សូ​កែវ ត្រួតពិនិត្យ​រកឃើញ​ដកហូត​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​០១​កញ្ចប់​ថង់​ធំ​ស្មើនឹង​ទម្ងន់​៩២៩.៨៤​ក្រាម​និង​មធ្យោបាយ​ដឹកជញ្ជូន​ផាស​អាប់​០១​គ្រឿង​។​ប​ច្ចុ​ប្ប​ជនសង្ស័យ​គ្រឿងញៀន​និង​វត្ថុ​តា​គ្រឿងញៀន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​យកមក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×