Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ពេល​ស្តាប់​ចម្លើយ​រៀបរាប់​របស់​ស្ត្រី​ចិត្ត​ព្រៃផ្សៃ ដែល​យក​កាំបិត​ឆូត​មុខ​កុមារី​អាយុ​៥​ឆ្នាំ ដើម្បី​សងសឹក​ឲ្យ​កូនប្រុស​ខ្លួន​ដែល​ធំ​ឡើង​នឹង​ក្លាយជា​តារា (​វីដេអូ​)

spot_img

​ស្ត្រី​ចិត្ត​ព្រៃផ្សៃ​ម្នាក់ បាននិងកំពុង​បង្ក​រលក​កំហឹង និង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​បងប្អូន​មហាជន​នៅក្នុង​បណ្តាញ​សង្គម បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​អាយុ ៥ ឆ្នាំ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​គួរ​ឲ្យ​អាសូរ​បំផុត ដើម្បី​ជាការ​សងសឹក ចំពោះ​ក្មេងស្រី​រងគ្រោះ​ដែល​បាន​ចោទថា បាន​បង្ក​របួសស្នាម​បណ្តាល​ឲ្យ​កូនប្រុស​តូច​សំណព្វចិត្ត​របស់ខ្លួន​បែកក្បាល​ដេរ​១​ថ្នេរ ដែល​ខ្លួន​ចាត់ទុក​ដូច​តារា​។​

​ហេតុការណ៍​ដ៏​សាហាវឃោរឃៅ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​បុរី​ឈូក​វ៉ា​២ ផ្លូវ​លេខ​២៦ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្មេងស្រី រង គ្រោះ ឈ្មោះ លាស់ ម៉ូ​វី​លី​យ៉ា អាយុ​៥​ឆ្នាំ ។ ចំណែក​ស្ត្រី​បង្ក​ដែលជា​អ្នកជិតខាង​ឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។​

​បើតាម​ប្រភពពី​គ្រួសារ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កូនប្រុស​របស់​ស្ដ្រី​បង្ក​អាយុ​២​ឆ្នាំ និង​ក្មេង​ផ្សេងៗ​ដទៃទៀត បាន​លេង​ជុំគ្នា ហើយ​នៅពេលនោះ ក្មេងប្រុស​ជា​កូន​របស់​ស្ដ្រី​បង្ក បាន​ដេញ​គប់​លេង​ទៅលើ​ក្មេងស្រី​រងគ្រោះ តែ​មិនត្រូវ​នោះទេ ហើយ​ខណៈ​ពេលនោះ ក្មេងស្រី​រងគ្រោះ ក៏បាន​គប់​ទៅវិញ បណ្ដាល​ឲ្យ​កូនប្រុស​ស្ដ្រី​បង្ក​ត្រូវរបួស​បែកក្បាល ។ ក្រោយ​ហេតុការណ៍​បានកើត​ឡើង ម្ដាយ​កុមារី​រងគ្រោះ ក៏​នាំ​ក្មេងប្រុស​នោះ​ទៅ​មន្ទីរពេទ្យ​ដេរ​ចំនួន​១​ថ្នេរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ដ្រី​ជា​ជនបង្ក​ផ្តុះ​កំហឹង​យ៉ាងខ្លាំង មាន​ចិ​ត្ដ​គុំ​គួ​ន​តាំងពី​ពេលនោះ​មក និង​ទីបំផុត ក៏បាន​ធ្វើ​រឿង​ដ៏​សាហាវព្រៃផ្សៃ​នេះ​ទៅលើ​ក្មេងស្រី​រងគ្រោះ​តែម្តង​។​

​ងាក​មក​ស្តាប់​ការរៀបរាប់​ពី​ស្ត្រី​បង្ក​វិញ នោះ​យើង​គ្រប់គ្នា​ពិតជា​មានការ​ហួសចិត្ត​ខ្លាំងណាស់ ដោយ​ស្ត្រី​រូបនេះ​បាន​និយាយថា «​កូន​គាត់ បានធ្វើ​ឲ្យ​កូន​របស់ខ្ញុំ ស្នាម​ហូរឈាម​ដូចគ្នា ខ្ញុំ​សុំ​ស្នាម​មួយ​ដូចគ្នា ហើយ​កាំបិត​ហ្នឹង ខ្ញុំ​ទើបតែ​ទិញ ខ្ញុំ​ខឹង ខ្ញុំ​ដេក​អត់​លក់​២​យប់​ហើយ ខ្ញុំ​ខឹង​ណាស់ ព្រោះ​គ្មាន​នរណា​មក​សួរនាំ​ទេ ចឹ​ង​ខ្ញុំ​សុំ​សន្លាក់​មួយម្នាក់ ។ កូនប្រុស​ខ្ញុំ ខ្ញុំ​ថា​ធំ​ឡើង​គឺ​តារា មើល​កូន​ខ្ញុំ​ទៅ ខ្ញុំ​មិន​អួត​ទេ កូន​ខ្ញុំ ស្រី​តែមួយ ប្រុស​តែមួយ ពូជ​អម្បូរ​ខ្ញុំ ខ្ញុំ​មិន​ចង់​អួត​ទេ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ចឹ​ង​ទេ មកពី​គេ ទើប​ខ្ញុំ​ទ្រាំ​ពុំបាន​…»​។​

​ទោះយ៉ាងណា ការលើកឡើង​របស់​ស្ត្រី​រូបនេះ ដែល​ចងកំហឹង​ជាមួយ​ក្មេង​មិនទាន់​ដឹង​ខុសត្រូវ​បែបនេះ បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​។ ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kea Long ដែល​គាត់​ត្រូវជា​អ៊ំ​ប្រុស​កុមារី​រងគ្រោះ បាន​បង្ហោះ​សារ​ទាំង​រំជួលចិត្ត​ថា​៖ «​ហេតុអ្វី​ការសម្លាប់ ចងអាឃាត កើតឡើង​មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ទៅវិញ ក្រុមគ្រួសារ​ខ្ញុំ​មិនដែល​ទៅរក​រឿង​អ្នកណា​ឡើយ ក្មេង​វា​លេង​ជាមួយគ្នា តែងតែ​មានរឿង​ឈ្លោះ​គ្នា​វា​ជា​រឿង​ធម្មតា​របស់​ក្មេង តែ​យើង​ជា​ម៉ែ​ពុក​ហើយ នៅ​ជិតខាង​និង​គ្នា​ទៀត ចាំបាច់​ដល់​ថ្នាក់​យក​ក្មេង​ទៅ​សម្លាប់ តែ​ជីវិត​ក្មួយ​ខ្ញុំ​ថ្លៃ​មិន​ស្លាប់​ទេ អ៊ំ​ជូនពរ​ក្មួយ​ស្រី​អុំ​ឆាប់​ជាណា ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០»៕ ដោយ​៖ លឹម ហុង​

spot_img
×